Eriksen នឹងមិនចូលរួមជាមួយ Man UTD ទេ ព្រោះតែមូលហេតុ មួយនេះ!!

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១៤:១៨
អង់គ្លេស៖ កីឡាករខ្សែបម្រើ Christian Eriksen នឹងមិនផ្លាស់ទៅចូលរួមជាមួយបិសាចក្រហម Manchester United នោះទេ ព្រោះតែកីឡាករដែលលេងក្នុងក្រុមជម្រើសជាតិដាណឺម៉ាក់រូបនេះ ធ្លាប់បានសន្យារឿងមួយជាមួយម្ចាស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Daniel Levy កាលពីឆ្នាំ ២០១៧។បើតាមភ្នាក់ងារផ្ទាល់របស់ Eriksen លោក Martin Schoots បានទម្លាយឲ្យដឹងថា Eriksen ធ្លាប់បានប្រាប់ទៅកាន់លោក Levy កាលពី ២ឆ្នាំមុនថា គេនឹងមិនលេងឲ្យក្លិបណាមួយមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលមិនបានបង្ហាញការគោរពដល់ Spurs នោះទេ។ ការលើកឡើងដូច្នេះ ស្របពេលដែលកាលពីពេលនោះក្លិប តោខៀវ Chelsea ចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ។
កីឡាករ Eriksen
យ៉ាងណាមិញ ក្រោយទទួលបានដំណឺងថា Man UTD ចាប់អារម្មណ៍ចង់នាំយករូបគេឲ្យបានមុនទីផ្សារដោះដូរត្រូវបានបិទ Eriksen បាននិយាយថា គេមិនទាន់បានរៀបចំខ្លួនដើម្បីលេងឲ្យក្លិបណាមួយនៅអង់គ្លេស នៅឡើយទេ។ ក្រៅពីបិសាចក្រហម Manchester United កីឡាករវ័យ ២៧ឆ្នាំ Eriksen ក៏ទទួលបានការចាប់អារម្មណ៍ពីបណ្ដាក្លិបធំៗនៅអឺរ៉ុបផ្សេងទៀតដែរ រួមមាន At.Madrid, Real Madrid និង Juventus។ គួរបញ្ជាក់ផងដែរថា ក្លិប Spurs អាចនឹងត្រូវប្រឈមការបាត់បង់ Eriksen ដោយមិនទទួលបានប្រាក់ ប្រសិនបើមិនលក់គេក្នុងរយៈពេល ៣សប្ដាហ៍ខាងមុខនេះទេ ព្រោះកិច្ចសន្យារវាងកីឡាករ និងក្លិបនឹងត្រូវផុតនៅឆ្នាំ ២០២០ នេះហើយ៕
កីឡាករ Eriksen (អាវទឹកប៊ិច)
កីឡាករ Eriksen បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ
ប្រភព៖ Daily Mail