ធ្ងន់ករ!! តារាប្រុសប្រចាំក្រុមJYJ-Junsu ត្រូវបានផាកពិន័យ ជាសាច់ប្រាក់១ពាន់លានវ៉ុន បន្ទាប់ពីការស៊ើបអង្កេត

កូរ៉េ​ខាង​ត្បូង៖ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ សារ​ព័ត៌​មាន​ក្នុង​ស្រុក​ បាន​ទម្លាយ​ថា តារាប្រុស​ក្នុង​ក្រុម​JYJ-Junsu ត្រូវ​បាន​ទទួលការ​ផាក​​ពិន័យ ​ក្នុង​សាច់​ប្រាក់​មួយ​ដ៏​ច្រើន​ ដែល​មាន​ចំនួនរហូត​ដល់​  ១ពាន់​លាន​វ៉ុន ដែល​មាន​តម្លៃ ​ស្មើនឹង​៨២៦,៩៨០ ដុល្លារ​អាមេ​រិក​។តាម​កា​របញ្ជាក់​បាន​ឲ្យ​ដឹង​ថា ការ​ផាក​ពិន័យ​នេះ ​គឺ​មកពីខាង​​នាយក​ដ្ឋាន​ពន្ធដារជាតិ ​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ទៅ​លើ​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន ​ដ៏​ខ្ពស់​របស់​តារា​ប្រុស​រូប​នេះ​។ សូម្បី​តារា​សម្តែងHan Chae Young និង​Joo Sang Wook ក៏​កំពុង​ឋិត​ក្នុង​ ការ​ស៊ើប​អង្កេត​នេះដែរ។ ក្នុងអំឡុង​ពេល​៣​ខែ ​នៃ​ការ​ស៊ើប​អង្កេត​មក​លើ​Junsu នាយក​ដ្ឋាន​ពន្ធដារ​ជាតិ ​របស់​កូរ៉េ​ខាង​ត្បូង​បាន សម្រេច​ធ្វើ​ការ​ផាក​ពិន័យ ​ជា​សាច់​ប្រាក់​ចំនួន​១ពាន់​លាន​វ៉ុន ​ដោយ​ផ្អែក​លើ​ហេតុផល​ជា​ច្រើន​ ដូច​ជាការ​នាំ​ចូល​ ទំនិញ​គេចពន្ធជា​ដើម​។ ជាក់​ស្តែងទឹក​ប្រាក់​​នេះ គឺមាន​​​​ចំនួន​ច្រើន​ជាង​៣​ដង នៃ​ការ​ផាក​ពិន័យទៅ​​លើ​ តារា​ប្រុស​Joo Sang Wook និង​Han Chae Young៕ គួរ​បញ្ជាក់​ផង​ដែរថា នាយកដ្ឋាន​ពន្ធដារ​ជាតិ ​របស់​កូរ៉េ​ខាង​ត្បូង បាន​ផ្តោតលើ​​កា​រស៊ើប​អង្កេត​ លើ​​កំណត់​ត្រារបស់​តារា​ប្រុស​រូប​នេះ ​តាំង​ពី​​​​ខែ​មករា ​ឆ្នាំ២០១៧ រហូត​ដល់​ខែ​ធ្នូ​ ឆ្នាំ​២០១៨ របស់​Junsu ដើម្បី​រក​មូល​ហេតុ ​ដែល​តារា​ប្រុស​រូប​នេះ​ បាន​ទទួល​ប្រាក់​ចំ​ណេញ​ពី​ ការ​លក់​សណ្ឋាគារ​របស់​ខ្លួន ​រហូត​លើស​ពី​៣ពាន់​លាន​វ៉ុន​នោះ។
Junsu
Junsu
Junsu
Junsu