Pancake បង្អួតរាងក្នុងឈុតហាត់ប្រាណ ស្អាតខ្លាំង អ្នកណាៗក៏ចង់បានរាងបែបនេះ!

ថៃ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាសម្តែងស្រីPancake Khemanit ប្រាកដជាដឹងស្រាប់ហើយថា តារាស្រីរូបនេះ​ ចូលចិត្តការហាត់ប្រាណខ្លាំងណាស់។ ជាក់ស្តែងរាល់ពេលដែលធ្វើលំហាត់នាងតែងតែ ផុសរូបបង្ហាញអ្នកគាំទ្រ នៅក្នុងគណនីអ៊ីនស្តារក្រាមជានិច្ច។  ទៀតសោតថ្មីៗនេះក៏ខុសពីរាល់ដងដែរ ដោយPancake បានផុសរូបជាច្រើនសន្លឹកខណៈពេលដែលនាងកំពុងហាត់ប្រាណជាមួយមិត្តភក្តិ។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះគឺ រូបរាងដ៏ស្រស់ស្អាតរបស់នាង នៅក្នុងឈុតហាត់ប្រាណរឹបរាង ពណ៌ក្រហម អមដោយក្បាច់ហាត់ប្រាណ បង្ហាញរាងដ៏ស្រឡូន។ ជាមួយគ្នានេះមានអ្នកគាំទ្រ និងមិត្តសិល្បៈជាច្រើនចូលទៅCommentសរសើរ ព្រោះសង្កេតឃើញថា រាងរបស់តារាស្រីវ័យ៣១ឆ្នាំរូបនេះ កាន់តែស្រឡូនស្អាតពីមួយថ្ងៃទៅមួយថ្ងៃ និងធ្វើឲ្យអ្នកគាំទ្រនារីៗលួចច្រណែន និងប្រាថ្នាចង់បានរាងបែបនេះគ្រប់ៗគ្នា៕ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
Pancake Khemanit
Pancake Khemanit
Pancake Khemanit
Pancake Khemanit
Pancake Khemanit
Pancake Khemanit
Pancake Khemanit
Pancake Khemanit
Pancake Khemanit