ចំណេញកប់! ផ្ទះដែល J-Hope ទិញទុកកាលពី ២០១៦ បើលក់វិញពេលនេះចំណេញបានខ្ទង់លាន

កូរ៉េខាងត្បូង ៖ ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា J-Hope គឺជាសមាជិកដែលមានប្រាក់នៅបញ្ជីធនាគារច្រើនជាងគេ នៅក្នុងចំណោមសមាជិកក្រុម BTS ទាំងអស់។ ប៉ុន្តែរឿងដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺសមាជិកក្រុមចម្រៀង BTS រូបនេះ នឹងកាន់តែមានបន្ថែមទៀតហើយ ប្រសិនលោកសម្រេចចិត្តលក់ ផ្ទះល្វែងដែលលោកធ្លាប់បានទិញទុកនៅឯ Seongsu-dong នោះ។ ថ្មីនេះៗ វាត្រូវបានគេរាយការណ៍ថា អាចឡើងថ្លៃបានដល់ទៅ ១លានវ៉ុនឯណោះ។គួរបញ្ជាក់ផងដែរថា កាលពីកំឡុងឆ្នាំ ២០១៦ J-Hope បានសម្រេចចិត្តទិញផ្ទះមួយកន្លែង ដែលមានតម្លៃប្រមាណជា ១.១លានដុល្លារ ដែលបច្ចុប្បន្ននេះ តម្លៃវាឡើងដល់ ១.៩ លានដុល្លារហើយ។ ដូច្នេះប្រសិនបើព្រមលក់ពេលនេះ លោកនឹងទទួលបានប្រាក់ចំណេញរហូតដល់ ៨សែនដុល្លារ (ប្រហែលជា ១ពាន់លានវ៉ុន)៕ ទស្សនារូបភាពខាងក្រោម ៖
រូបភាព J-Hope
រូបភាព J-Hope
រូបភាព J-Hope
រូបភាព J-Hope
រូបភាព J-Hope