ហួសចិត្ត! លោកប៉ូលិសម្នាក់ ត្រូវប្រពន្ធប្រចណ្ឌវាយបែកមុខ ក្រោយអូសឃើញរូបថត១សន្លឹក លើបណ្តាញសង្គម ជួយសង្គ្រោះនារីស្រស់ស្អាតម្នាក់ លើកនាងឱបស្និទ្ធខ្លាំងពេក!

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១៥:០៥
ថៃ៖ មន្រ្តីប៉ូលិសថៃម្នាក់ ត្រូវបានប្រពន្ធវាយបែកមុខ ដោយសារតែ ការខឹងនិងប្រចណ្ឌ ក្រោយអូសឃើញរូបថត១សន្លឹក លើបណ្តាញសង្គម ដែលមន្រ្តីប៉ូលិសជាប្តីបានជួយសង្គ្រោះនារីស្រស់ស្អាតម្នាក់ ដោយលើកឱបនាងយ៉ាងស្និទ្ធខ្លាំងពេក។ បើយោងតាមប្រភពសារព័ត៌មានមួយចំនួនបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុប្រមាណជាជាងមួយសប្តាហ៍មុននេះ ស្រីស្អាតរូបស្រស់ស្លៀកពាក់ស៊ិចស៊ី មិនត្រូវបានគេស្គាល់អត្តសញ្ញាណម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តធ្លាក់ផ្លូវ។ ក្រោយកើតហេតុ ក៏មានកម្លាំងមន្រ្តីប៉ូលិសបានចុះជួយធ្វើអន្តរាគមន៍ និងជួយសង្គ្រោះនាងផងដែរ។ នារីរងគ្រោះត្រូវបានគេរាយការណ៍ថា ពុំបានរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ។ ហើយនៅក្នុងគ្រានោះ ក៏មានមន្រ្តីប៉ូលិសម្នាក់ ក្នុងចំណោមមន្រ្តីប៉ូលិសជាច្រើននាក់ផ្សេងទៀត បានចុះទៅលើកឱបនាងចេញពីគុម្ពស្មៅមក ដោយសុវត្ថិភាពផងដែរ។ ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលមិននឹកស្មានដល់នោះ ប្រពន្ធរបស់មន្រ្តីប៉ូលិសដែលបានជួយសង្គ្រោះនារីរងគ្រោះនោះ បែរជាផ្ទុះកំហឹងខឹងប្រចណ្ឌប្តីជាខ្លាំង បន្ទាប់ពីនាងបានឃើញរូបភាពដែលអ្នកនៅក្នុងហេតុការណ៍នោះ បានថតបង្ហោះចែកចាយលើបណ្តាញសង្គម។
លោកប៉ូលិសលើកឱបនារីរងគ្រោះ​
ជាក់ស្ដែង រូបថតមួយសន្លឹកនោះ គេឃើញលោកមន្រ្តីប៉ូលិសបានលើកត្រកងឱបនារីរងគ្រោះយ៉ាងពេញៗដៃ ប៉ះចំតំបន់ពិសេស និងយ៉ាងជិតស្និទ្ធបំផុត ទើបជាមូលហេតុធ្វើឲ្យប្រពន្ធរបស់គាត់ខឹង និងកើតចិត្តប្រចណ្ឌប្តី។ ប្រពន្ធរបស់គាត់ខឹង ព្រោះតែគាត់ស្ម័គ្រទៅលើកនាងដែលជានារីរងគ្រោះ ទាំងដែលអ្នកផ្សេងមានម្តេចមិនឲ្យទៅលើកនាងទៅ ព្រោះគាត់ជាមន្រ្តីប៉ូលិសដែលមានប្រពន្ធហើយ។ ក្រោយកើតមានរឿងរ៉ាវបែបនេះ ស្រ្តីជាប្រពន្ធត្រូវបានគេរាយការណ៍ថា ក៏បានវាយប្តីខ្លួនឯងរហូតបង្កឲ្យមានរបួសស្នាមធ្ងន់ធ្ងរនៅលើផ្ទៃមុខ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យថែមទៀតផង។ គួរឲ្យដឹងផងដែរថា បន្ទាប់ពីរូបថតមួយសន្លឹកនេះ ល្បីខ្លាំងលើបណ្តាញសង្គមនោះ ក៏មានមហាជនខ្លះគិតដែរថា ទំនងជាលោកប៉ូលិសឃើញស្រ្តីស្អាតហើយ ទើបបានជាស្ម័គ្រទៅចូលជួយនាង ដើម្បីបានប៉ះពាល់ឬកេងចំណេញលើនាង។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក៏មានមហាជនផ្សេងទៀតយល់ឃើញថា វាគឺជារឿងដែលត្រឹមត្រូវដែលក្នុងនាមជាមន្រ្តីប៉ូលិស ត្រូវបំពេញនូវកាតព្វកិច្ចអស់ទាំងនេះ។ មិនថាយ៉ាងណា គេក៏សង្ឃឹមដែរថា លោកប៉ូលិសខាងលើនេះ នឹងបានធូរស្បើយពីរបួសដោយសារតែត្រូវប្រពន្ធវាយ ហើយក៏សង្ឃឹមថា ពួកគេទាំងពីរនឹងនិយាយស្រុះស្រួលគ្នាដោយសន្តិវិធី ដើម្បីកុំឲ្យមានយល់ច្រឡំនឹងគ្នាតទៅទៀត ក្នុងជីវិតប្តីប្រពន្ធផងដែរ៕ តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?