ក្ដៅៗ!! Inter ឈានដល់កិច្ចព្រមព្រៀងជាមួយ Man UTD ដើម្បីនាំយក Lukaku ក្នុងតម្លៃខ្លួន…..!!

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១៥:៣២
អ៊ីតាលី៖ ក្លិប Inter Milan បានឈានដល់កិច្ចព្រមព្រៀងជាមួយ Manchester United ក្នុងការនាំយកខ្សែប្រយុទ្ធ Romelu Lukaku មកលេងនៅទឹកដីអ៊ីតាលី ជាមួយតម្លៃខ្លួន ៨០លានអឺរ៉ូ (៧៤លានផោន)។
កីឡាករRomelu Lukaku
កាលពីខែកក្កដាកន្លងទៅ Man UTD ធ្លាប់បានច្រានចោលសំណើ ៥៤លានផោន របស់ Inter Milan ក្នុងការសុំទិញ Lukaku។ ប៉ុន្តែយ៉ាងណាមិញ កាលពីថ្ងៃអង្គារ៍ Lukaku មិនបានចូលរួមហ្វឹកហាត់ជាមួយក្រុមនោះទេ ប៉ុន្តែគេបានឃើញកីឡាករជម្រើសជាតិបែលហ្សិករូបនេះទៅហ្វឹកហាត់ជាមួយអតីតក្លិបរបស់ខ្លួន Anderlecht។
Lukaku ទៅហ្វឹកហាត់ជាមួយ Anderlecht
ភ្នាក់ងាររបស់ Lukaku លោក Federico Pastorello បានហោះទៅទីក្រុងឡុងដ៍កាលពីពុធ ដើម្បីជួបពិភាក្សាជុំវិញអនាគតរបស់ Lukaku។ ស្រាប់តែល្ងាចថ្ងៃដដែលនោះ លោក Pastorello បានបង្ហោះរូបជិះក្នុងឧទ្ធម្ភាគចក្រ តាមបណ្ដាញសង្គម Instagram ដោយសរសេរថា “រួចរាល់ក្នុងការចាកចេញ។ ទិសដៅគឺ Milan។”គួរបញ្ជាក់ផងដែរថា Man UTD បានទិញ Lukaku ពី Everton ក្នុងឆ្នាំ ២០១៧ ដោយកាលនោះ Man UTD បានចំណាយប្រាក់ ៧៥លានផោន សម្រាប់តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធជម្រើសជាតបែលហ្សិករូបនេះ៕ប្រភព៖ BBC