ទោះមិនមានពេលជុំគ្នាច្រើន តែខាន់ ជេមស៍ តែងតែឆ្លៀតដើម្បីសុភមង្គលគ្រួសារ

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើនស្គាល់ពីតារាចម្រៀងប្រុសកូនបី លោក ខាន់​ ជេមស៍ ដែលជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ព្រមទាំងជាតារាចម្រៀងប្រុសទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ខ្លាំងថែមទៀតផងនាពេលកន្លងមក ។ ជាមួយគ្នានេះដែរ ខណៈពេលដែលបទចម្រៀងរបស់ខ្លួន មានការពេញនិយមខ្លាំង និងជោគជ័យក្នុងវិថីសិល្បៈខ្លាំងនោះ លោក ខាន់ ជេមស៍ ត្រូវបានទស្សនិកជនមិនតិចនោះទេតែងតាមដានពីខ្សែជីវិតគ្រួសាររបស់លោកមិនរំលងនោះទេ ។ ជាក់ស្ដែង នៅលើមុននេះបន្តិចបើតាមគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងមាឌតូច សម្លេងធំលោក ខាន់ ជេមស៍ បានបង្ហោះរូបភាពជាលក្ខិណៈជុំគ្រួសារ ក្នុងការធ្វើបុណ្យជុំគ្នាធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងមែនទែន។ ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ លើកទីមួយហើយតារាចម្រៀងរូបនេះ បានថតរូបជុំគ្រួសារជាមួយនឹងសមាជិកទាំងអស់បែបនេះ ។ គួរឲ្យដឹងផងដែរថា នាពេលកន្លងមកតារាចម្រៀងប្រុសលោក ខាន់ ជេមស៍ ពុំសូវជាមានវេលាជាមួយគ្រួសារច្រើននោះទេ ដោយខ្លួន មានភាពមមាញឹកទៅលើការងារសិល្បៈស្ទើរតែរកពេលសម្រាកគ្នាផង៕ តោះទៅទស្សនា រូបភាពទាំងអស់គ្នា៖
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍ និង ភរិយា
ខាន់ ជេមស៍
ខាន់ ជេមស៍ និងកូនៗ
ខាន់ ជេមស៍ និងកូនៗ
ខាន់ ជេមស៍ និងគ្រួសារ
សំណេរបស់ ខាន់ ជេមស៍