ផ្ទុះសំណើចពេញរោងការ! ការម្តងនេះ ខ្ញុង មិនភ្លេចអញ្ជើញតារារៀមច្បង នាយកុយ និងខាត់ សុឃីម កាត់សក់ (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធីពេលព្រឹកនៃពិធីមង្គលការ របស់តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងខ្ញុង និងនាយកៃដ បានធ្វើឡើងចប់សព្វគ្រប់ហើយ ពោលនៅតែពេលល្ងាច ដែលមានបណ្តាញភ្ញៀវកិត្តយសជាច្រើនបាន ចូលរួមពោរពេញដោយភាពរីករាយបំផុត។យ៉ាងណាមិញកម្មវិធីព្រឹកមិញនេះ ត្រូវបានគេចាប់អារម្មណ៍ថាក៏មានតារារៀមច្បង ជើងចាស់នៅក្នុងវិស័យកំប្លែងនេះគឺតារាកំប្លែងនាយកុយ និងអ្នកនាងខាត់ សុឃីម បានលេចមុខកាត់សក់ បង្កក់សិរីជូនដល់គូស្វាមីភរិយាមួយគូនេះ ដែលបានធ្វើការរៀបការថ្ងៃនេះពោរពេញដោយភាពរីករាយ។មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះតារាកំប្លែងប្រុសស្រីទាំង២រូបនេះ បានធ្វើការបង្ហាញនូវសមត្ថភាព បញ្ចេញនូវវរហាស័ព្ទធ្វើឲ្យអ្នកទស្សនានៅទីនោះផ្ទាល់មានការផ្ទុះសំណើចយ៉ាងខ្លាំងតែម្តង។ ជារួមមកឃើញថា នៅក្នុងពិធីមង្គលរបស់នាង បានអញ្ជើញសុទ្ធតែតារារៀមច្បង និងសិល្បករ តារាកំប្លែងដែលមាននាយឃ្លោក ជាអ្នកកំដរ ថែមទាំងជ្រើសរើសតារារាមច្បងទាំង២នេះ ឲ្យកាត់សក់ក្នុងពិធីជ័យមង្គលរបស់ខ្លួន ពិតជាពិសេសមិនចាញ់តារាដទៃនោះទេ៕សូមទស្សនរូបភាពខាងក្រោមនេះ៖
ខ្ញុង និងស្វាមី
នាយកុយ និងខាត់ សុឃីម
នាយ កៃដ និងខាត់ សុឃីម
ខាត់ សុឃីម កាត់សក់ជូន ខ្ញុង
ខាត់ សុឃីម កាត់សក់ជូន ខ្ញុង
នាយកុយ និងខាត់ សុឃីម កាត់សក់ជូន ខ្ញុង
នាយកុយ និងខាត់ សុឃីម កាត់សក់ជូន ខ្ញុង