ប្រញាប់ចង់បានកូននឹងគេ! Push ដល់ថ្នាក់សុំឲ្យJui ផ្អាកទទួលការងារមួយរយៈ បន្ទាប់ពីថតរឿងចុងក្រោយនេះចប់

ថៃ៖ រយៈពេលជាង៨ខែហើយ ដែលគូស្វាមីភរិយាតារាសម្ដែង លោក Push និង អ្នកនាង Jui បានរៀបការសាងជីវិតគ្រួសារនឹងគ្នា ប៉ុន្តែរយៈពេលជាច្រើនខែកន្លងទៅនេះ នៅមិនទាន់លេចលឺដំណឹងល្អណាមួយនឹងគេទាល់តែសោះ ខណៈអ្នករៀបការជំនាន់និងអ្នកទាំងពីរ ចាប់ផ្ដើមមានដំណឹងល្អបណ្ដើរៗហើយ។ជាក់ស្ដែង សម្រាប់គូស្វាមីភរិយាមួយគូនេះ ការពិតមិនមែនមិនចង់បានកូននឹងគេនោះទេ ដោយកន្លងមកថែមទាំងខិតខំគ្រប់វិធីសាស្រ្តទៅហើយថែមទៀត តែនៅមិនទាន់បានទទួលលទ្ធផល ឫដំណឹងអ្វីទាល់តែសោះ។យ៉ាងណាមិញ យោងតាមការផ្ដល់កិច្ចសម្ភាសន៍ កាលពីថ្មីៗនេះ តារាប្រុស លោក Push បានបង្ហើបឲ្យដឹងពីរឿងចង់បានកូននឹងគេដូចគ្នា ដោយក្នុងនោះ រូបលោកក៏កំពុងតែសុំឲ្យភរិយាខ្លួនផ្អាកទទួលការងារសិល្បៈមួយរយៈ ព្រោះថាវ័យរបស់ Jui ក៏កាន់តែច្រើន ប្រសិនបើនៅតែខំធ្វើការលើសកម្លាំងតទៅទៀត នាថ្ងៃមុខរូបនាងអាចនឹងមិនអាចមានកូនក៏ថាបានដែរ។ជាមួយគ្នានេះដែរ សម្រាប់ការសម្រេចផ្អាកការងារសិល្បៈ ឫក៏អត់ តារាសម្ដែងស្រី អ្នកនាង Jui ក៏កំពុងតែស្ថិតក្នុងការពិចារណា ដោយរង់ចាំបញ្ចប់ការងារថតខែ្សភាពយន្តមួយចុងក្រោយនេះជាមុនសិនផងដែរ៕
Push
Push និង​ Jui
Push និង​ Jui
Push និង​ Jui
Push និង​ Jui
Push និង​ Jui