ផលិតកម្មដល់ថ្នាក់ប្រកាសពន្យាពេល ComeBack របស់ TXT ព្រោះតែសមាជិកក្រុមមានបញ្ហាសុខភាព

កូរ៉េខាងត្បូង​ ៖ នៅថ្ងៃទី៨ ខែសីហានេះ ផលិតកម្ម BigHit ដែលជាភ្នាក់ងារគ្រប់គ្រងក្រុមចម្រៀង TXT និង BTS ទើបតែចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថ្មីមួយ ដោយប្រកាសលុបចោលការចូលរួមរបស់ TXT នៅក្នុងកម្មវិធីប្រគំតន្ត្រី Lotte Duty ថែមទាំងពន្យារពេលនៃការ ComeBack អាល់ប៊ុមចម្រៀងថ្មីថែមទៀតផង។នេះបើយោងតាមការប្រកាសរបស់ Big Hit មូលហេតុដែលនាំឲ្យពួកគេលុបចោលការចូលរួមកម្មវិធី និងពន្យារពេលចេញចម្រៀងថ្មី គឺដោយសារតែសមាជិកក្រុម TXT គឺ Soobin និង Yeonjun ពេលនេះកំពុងស្ថិតក្នុងពេលវេលាសម្រាកជាបណ្ដោះអាសន្ន ដើម្បីព្យាបាលជម្ងឺ។ ក្នុងនោះដែរ Soobin មានជំងឺម្យ៉ាង ដែលបង្កឲ្យភ្នែកមានការរលាក ហើយចេញជាភ្នែកពណ៌ផ្កាឈូក។ ចំណែកឯ Yeonjun វិញ ពេលនេះកំពុងសម្រាកព្យាបាលជំងឺ បន្ទាប់ពីមានរបួសខ្នង។ជាលទ្ធផល ពួកគេនឹងត្រូវពន្យារពេលការ ComeBack ចម្រៀងថ្មី រហូតដល់ចុងខែកញ្ញា៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព TXT
រូបភាព TXT
រូបភាព Soobin
រូបភាព Yeonjun
រូបភាព Yeonjun និង Soobin