អស្ចារ្យណាស់! នារីម្នាក់ចូលនិវត្តន៍ទាំងវ័យក្មេងដោយមានផ្ទះបីខ្នង ក្រោយពីសន្សំសំចៃការចាយវាយ១៦ឆ្នាំកន្លងមកនេះ

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១៥:៥៨
ជប៉ុន៖ ថ្មីៗនេះ នារីម្នាក់កំពុងធ្វើឲ្យមនុស្សជាច្រើនស្ងើចសរសើរ ដោយសារតែនាងពូកែសន្សំប្រាក់ រហូតដល់ទិញផ្ទះបាន៣ខ្នង និងចូលនិវត្តន៍ទាំងវ័យនៅក្មេង។ប្រភពបានឲ្យដឹងថា នារីជនជាតិជប៉ុនម្នាក់វ័យ៣៤ឆ្នាំ បានចាប់ផ្ដើមរៀបចំគម្រោងសន្សំលុយទិញផ្ទះ តាំងពីនាងមានអាយុ១៨ឆ្នាំមកម៉្លេះ។ នៅក្នុងវ័យ២៧ឆ្នាំ នាងបានទិញផ្ទះមួយខ្នង ដែលមានតម្លៃ១០លានយេន (៩៤,១៩០ដុល្លារអាមេរិក)។ នៅក្នុងវ័យ២៩ឆ្នាំ នាងបានទិញផ្ទះមួយខ្នងទៀត មានតម្លៃ១៨លានយេន (១៦៩,៥៤២ដុល្លារអាមេរិក)។ ថ្មីៗនេះក្នុងវ័យ៣៤ឆ្នាំ នាងក៏បានទិញផ្ទះមួយខ្នងទៀតដែរ មានតម្លៃ២៧លានយេន (២៥៤,៣១៣ដុល្លារអាមេរិក)។ចំពោះការចាយវាយ១៦ឆ្នាំកន្លងមកនេះ នាងចំណាយត្រឹមតែ ១៥៣យេន (១.៤៤ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយថ្ងៃ។
ម្ហូបដែលនាងទទួលទានរាល់ថ្ងៃ
ម្ហូបដែលនាងទទួលទានរាល់ថ្ងៃ
ប្រភពបានបន្ដថា នាងជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនអចនទ្រព្យមួយកន្លែង។ ជាធម្មតា នាងតែងតែទិញអីវ៉ាន់ ដូចជាបន្លែ គ្រឿងផ្សំ និង សាច់ ដែលគេដាក់លក់បញ្ចុះតម្លៃថោកបំផុត។ សម្រាប់អាហារពេលព្រឹកវិញ នាងញាំនំបុ័ងដាក់ប័រមួយចំនិតប៉ុណ្ណោះ។ លើសពីនេះទៅទៀត នាងមិនដែលទិញសម្លៀកបំពាក់ថ្មី ឬគ្រឿងសង្ហារឹមថ្មីទេ។ នាងសុំសម្លៀកបំពាក់ និងគ្រឿងសង្ហារឹមណា ដែលអ្នកជិតខាងឈប់ប្រើប្រាស់។
នាងកំពុងទទួលទានអាហារ
ក្រោយពីសម្រេចគោងបំណងចូលនិវត្តន៍រួចមក នាងបានលាឈប់ពីការងារ និងយកផ្ទះ២ខ្នងសំរាប់ជួល ដើម្បីយកប្រាក់ឈ្នួលប្រចាំខែ។ ក្នុងផ្ទះមួយខ្នង នាងទទួលបានប្រាក់ជួលចំនួន ៣០,០០០យេន (២៨២ដុល្លារអាមេរិក) ក្នុងមួយខែ។ នាងត្រូវបានប្រជាជនជប៉ុនដាក់រហស្សនាមឲ្យថា «កំពូលអ្នកជំនាញសន្សំលុយ»៕