Susi កាន់តែប្លែក និងស៊ិចស៊ីជាងមុន ក្រោយស្ងាត់មុខ ពីសិល្បៈមួយរយៈ!

ថៃ៖ ក្រោយឆ្លងកាត់ពេលវេលាដ៏សោកសៅ​ ដោយបាត់បង់មនុស្សជាទីស្រលាញ់រួចមក តារាសម្តែងស្រីកូនកាត់នាង Susi Susira ត្រលប់មកប្រើប្រាស់ជីវិតបែបសប្បាយរីករាយដូចដើមវិញហើយ។ ទៀតសោតមិនត្រឹមតែត្រលប់មករីករាយវិញទេ ប៉ុន្តែSusi បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ព្រោះនាងបានផ្លាស់ប្តូរស្ទាយ៍តែងខ្លួន កាន់តែស៊ិចស៊ីជាងមុនទៀតផង។ ជាក់ស្តែង ដោយយោងរូបភាពដែលបានបង្ហោះ នៅក្នុងគណនីអ៊ីនស្តារក្រាមបានឲ្យដឹងថា​ មួយរយៈក្រោយនេះSusi ហាក់ដូចជាស្ងាត់មុខពីវិស័យសិល្បៈ  ហើយនាងបានចំណាយពេលច្រើនសម្រាប់ដំណើរកម្សាន្តជាមួយមិត្តភក្តិ។ ដោយឡែកទោះបីជាពេលនេះឃើញថាSusi មានអារម្មណ៍រីករាយបែបនេះ អ្នកគាំទ្រមានអារម្មណ៍រំភើប ប៉ុន្តែនៅតែមានកូនចិត្តមួយលួចបារម្ភពីនាងដូចគ្នា ព្រោះថា Susiដូចជាប្លែកខ្លាំង ហើយក៏មិនធ្លាប់ឃើញនាងនៅក្នុងស្ថានភាពបែបនេះពីមុនមកនោះដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
Susi Susira
Susi Susira
Susi Susira
Susi Susira
Susi Susira
Susi Susira
Susi Susira
Susi Susira