ខ្លាំងបាត់!! Real ដាក់សំណើ ១១០លានផោន បូកជាមួយកំពូលខ្សែបម្រើឆ្នើមមួយរូប ដើម្បីទិញ Neymar

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១៦:៣៤
អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញ Real Madrid បានដាក់សំណើ ១១០លានផោន (១២០លានអឺរ៉ូ) បូកជាមួយកីឡាករខ្សែបម្រើ Luka Modric ទៅក្លិបអ្នកមាននៅបារាំង Paris Saint-Germain ដើម្បីចរចាទិញកំពូលខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីល Neymar
កីឡាករ Neymar និង Luka Modric
Neymar បាននឹងកំពុងតែស្វះស្វែងក្នុងការចាកចេញពី PSG បន្ទាប់ពីចំណាយរយៈពេល ២ឆ្នាំជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Paris មួយនេះ។ ខ្សែប្រយុទ្ធមុខស្រស់រូបនេះបានចាកចេញពី Barcelona ទៅចូលរួមជាមួយ PSG កាលពីឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួនបំបែកឯតទគ្គកម្មពិភពលោក ២០០លានផោន (២២២លានអឺរ៉ូ)។
កីឡាករ Neymar
បើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Sport ក្លិប Real Madrid បានដាក់ម្ចាស់ពាន Ballon d’or កាលពីឆ្នាំមុន កីឡាករ Luka Modric បូកនឹងទំហំទឹកប្រាក់ ១១០លានផោនទៅឲ្យ PSG ដើម្បីទិញ Neymar មកលេងនៅកីឡដ្ឋាន Santiago Bernabeu។ ប្រភពដដែលបន្តថា ប្រធានក្លិប Real Madrid លោក Florentino Perez បានស្នើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Neymar។ យ៉ាងណាមិញ ម្ចាស់ជើងឯក Ligue 1 ទាមទារតម្លៃខ្លួនសម្រាប់ Neymar យ៉ាងហោចណាស់ ១៦៦លានផោន (១៨០លានអឺរ៉ូ)៕
កីឡាករ Luka Modric ជាមួយពាន Ballon d'or
ប្រភព៖ Express-UK