Vietjet, Swift247 និង Grab សហការគ្នា ដើម្បីអភិវឌ្ឍការដឹកជញ្ជូនចល័ត និងការចែកចាយ នៅវៀតណាម!

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១៦:៣៩
វៀត​​ណាម៖ ក្រុមហ៊ុន​អកាស​ចរណ៍ Vietjet បាន​ចុះហត្ថលេខា​​លើ​អនុ​ស្សារ​ណៈ​​នៃ​ការ​យោគយល់​គ្នា​ (MoU) មួយ ជាមួយ​នឹង​កម្ម​វិធី​ដំឡើង​លើ​​​​ទូរ​ស័ព្ទ​ដ៏​អស្ចារ្យ​ឈាន​មុខ​គេ​​​របស់​​អាស៊ី​អាគ្នេយ៍ Grab ប្រចាំ​វៀត​ណាម និង​ក្រុមហ៊ុន​​​អាជីវ​កម្ម​ទើប​បង្កើត​ថ្មី Swift247 ដើម្បី​​​បង្កើត​សេវា​រួម​គ្នា​ជាច្រើន ដែល​​នឹង​​​ផ្តល់​ជូន​នូវ​សេវា​ដឹក​ជញ្ជូន​ និង​​ការ​ចែក​ចាយប្រកប​ដោយ​ប្រសិទ្ធ​ភាព តាម​រយៈ​ផ្លូវ​គោក និង​ផ្លូវ​អាកាសទូ​ទាំង​ប្រទេស​វៀត​ណាម និង​ក្នុង​តំបន់​ទាំងមូល​។
ការ​​ចាប់​ដៃគូ​ជា​យុទ្ធ​សាស្ត្រ​មួយនេះ នឹង​អនុ​ញ្ញាត​ឲ្យ​ក្រុមហ៊ុន Vietjet និង Grab ទាញ​យក​​​​អត្ថ​​​ប្រយោជន៍​នៃ​បច្ចេក​វិជ្ជា​របស់​ខ្លួន ដើម្បី​ផ្តល់​ជូន​​ដំណោះ​ស្រាយ​ជាច្រើន​​ដែល​មាន​ការ​ចំណាយ​ទាប សម្រាប់​សេវា​ដឹក​ជញ្ជូន និង​ចែក​ចាយតាម​ផ្លូវ​គោគ​ និង​ផ្លូវ​អាកាស​។
កម្មវិធីចុះហត្ថលេខា​​លើ​អនុ​ស្សារ​ណៈ​​នៃ​ការ​យោគយល់
ជា​បឋម Vietjet និង Grab នឹង​ផ្តោត​ទៅលើ​ការ​ស្រាវ​ជ្រាវ និង​អភិវឌ្ឍក្នុង​ការ​ច្របាច់​បញ្ចូល​បច្ចេក​វិទ្យា និង​ផ្លាត​ហ្វម​របស់​ក្រុមហ៊ុន​ទាំង​២​បញ្ចូល​គ្នា ដើម្បី​​​ផ្តល់​​ជូន​អត្ថ​ប្រយោជន៍​កាន់​តែ​ច្រើន​សម្រាប់​អតិ​ថិ​ជន ស្រប​ពេល​ដែល​ក្រុមហ៊ុន​ទាំង​​២ ក៏​មាន​បំណង​ប្រើ​ប្រាស់​ភាព​ដៃគូ​នេះក្នុង​នាម​ជា​គំ​រូ​មួយ​សម្រាប់​សា​ជីវ​កម្មនៅ​តំបន់​អាស៊ី​អាគ្នេយ៍ផងដែរ​។
ការ​​សហ​ការ​ជាមួយនឹង​ក្រុមហ៊ុន​ដឹក​ជញ្ជូន Swift247 ទាំងក្រុមហ៊ុន Grab និង Vietjet នឹង​អាច​​ភ្ជាប់​ការដឹក​ជញ្ជូន​ផ្លូវ​អាកាស​ជាមួយនឹង​​ការ​ដឹក​ជញ្ជូនផ្លូវ​គោក​ ដើម្បី​​ផ្តល់​ជូន​ឲ្យ​អតិថិ​ជននូវ​សេវា​កម្ម​​​ដ៏​រហ័ស​ទាន់​ចិត្ត ខណៈ​ដែល​ការ​ដឹក​ជញ្ជូន​ទំនិញ​​ពី​ទីក្រុង​ហា​ណូយ ទៅកាន់​ទីក្រុង​ហូ​ជី​មិញ ចំណាយ​ពេល​ត្រឹម​តែ​​៥ម៉ោង​គត់​។
អតិ​ថិ​​ជន​នានានឹង​អាច​​​​តាម​ដាន​ដំណើរ​ការ​នៃការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ខ្លួន នៅលើ​កម្មវិធី​ Swift247 ក្នុង​ពេល​វេលា​ជាក់​លាក់ ស្រប​ពេល​ដែលក្រុមហ៊ុន Vietjet និង​ GrabExpress រួម​សហ​ការ​គ្នា​ជា​កម្លាំង ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​ដឹក​ជញ្ជូន​នោះ​កាន់​តែ​សាមញ្ញ និង​ឆាប់​រហ័ស​។
នៅ​ថ្ងៃ​អនាគត ក្រុម​ហ៊ុន​ទាំង​ ៣ នឹង​ធ្វើ​ការ​ទៅលើ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​សេវា​ដឹក​ជញ្ជូន​ទំនិញ​ផ្លូវ​អាកាស និង​ផ្លូវ​គោក​របស់ Swift247 ជាមួយនឹង​ផ្លាត​ហ្វម​របស់ Grab ដើម្បី​ធ្វើ​ឲ្យ​សេវា​ដឹក​ជញ្ជូន​បាន​ផ្លូវ​អាកាស និង​ផ្លូវ​​គោកកាន់​តែ​មានភាព​រលូន​។
ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះលោក​ស្រី Nguyen Thi Phuong Thao ប្រធាន និង​ជា​​នាយក​ប្រតិ​បត្តិ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បាន​ឲ្យ​ដឹង​ថា៖
កម្មវិធីចុះហត្ថលេខា​​លើ​អនុ​ស្សារ​ណៈ​​នៃ​ការ​យោគយល់
លោក Tommy Nguyen អ្នក​តំណាង​ឲ្យ​ក្រុមហ៊ុន Swift247 បាន​ឲ្យ​ដឹង​ថា៖
កម្មវិធីចុះហត្ថលេខា​​លើ​អនុ​ស្សារ​ណៈ​​នៃ​ការ​យោគយល់
លោក Jerry Lim ប្រធានក្រុម​ហ៊ុន Grab ប្រចាំ​វៀត​​ណាម មាន​ប្រសាសន៍ថា៖
កម្មវិធីចុះហត្ថលេខា​​លើ​អនុ​ស្សារ​ណៈ​​នៃ​ការ​យោគយល់
កម្មវិធីចុះហត្ថលេខា​​លើ​អនុ​ស្សារ​ណៈ​​នៃ​ការ​យោគយល់
សម្រាប់​ការ​សាក​សួរ​ព័ត៌​មាន​សូម​ទាក់​ទង​ទៅកាន់
Vietjet: [email protected]
Grab: [email protected]
Swift247: [email protected]