បុរសម្នាក់គេងអត់លក់ ក៏សុំសង្សាររួមភេទ ខាងស្រីបដិសេធ ព្រោះនាងកំពុងមករដូវ...ទាស់សម្តីគ្នា ខាងស្រីយកកាំបិតចាក់ខាងប្រុសយកតែម្តង

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១៦:៥៦
អាមេរិក៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់គេងពុំលក់ ក៏ទារសុំសង្សាររួមភេទ មានអីមិនបានរួមភេទ បែរជាទាស់សម្តីគ្នា ចុងក្រោយខាងស្រីក៏យកកាំបិតចាក់ខាងប្រុសយកតែម្តង។យោងតាមប្រភពបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ Michael Lozano Flores អាយុ ២២ឆ្នាំ។នៅថ្ងៃកើតហេតុ រូបគេគេងអត់លក់ ក៏បានសុំសង្សាររួមភេទ ដែលលើកហេតុផលថា វាអាចជួយឱ្យគេគេងលក់ស្រួល បន្ទាប់ពីរួមភេទរួច។ប៉ុន្តែខាងនារីសង្សារឈ្មោះ Vanessa Nicholson អាយុ៣៣ឆ្នាំ បានបដិសេធមិនរួមភេទជាមួយគេនោះទេ ព្រោះតែនាងមករដូវ និងមិនស្រួលខ្លួន។
នាង Vanessa Nicholson
ដោយខាងប្រុសពុះកញ្ជ្រោល ទារខាងស្រីខ្លាំងពេក ពួកគេក៏បានទាស់សម្តីគ្នា ចុងក្រោយដល់ថ្នាក់ប្រើអំពើហិង្សា ខាងស្រីយកកាំបិតមកចាក់ខាងប្រុសយកតែម្តង។ជនរងគ្រោះជាសង្សារត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Fishermen ក្នុងទីក្រុង Marathon រដ្ឋ Wisconsin ដើម្បីសង្រ្គោះ។ ចំណែកនាង Vanessa ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ដល់ប៉ូលិសសួរនាំនាងទៅ នាងបានសារភាពថា នាងមានការអន់ចិត្តចំពោះសង្សាររបស់នាង ដោយសុំនាងរួមភេទឥតឈប់ ហើយរូបគេមិនខ្វល់ពីនាងនោះទេ ខ្វល់តែរឿងរួមភេទតែប៉ុណ្ណោះ។យ៉ាងណាមិញ នាង Vanessa ត្រូវបានសមត្ថកិច្ចយកទៅឃុំខ្លួន និងយកទៅដោះស្រាយតាមផ្លូវច្បាប់៕