មិនបានមើលប្រយ័ត្នស្ដាយក្រោយ!! មួយជើងផ្គាប់ចាននេះធ្ងន់ខ្លាំងណាស់ (មានវីដេអូ)

  • ព្រហស្បតិ៍ ០៨ សីហា, ២០១៩ ១៦:៥២
ថៃ៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Thai Super Champ នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន កីឡាករកម្ពុជា គង់ សំបូរ បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ រឹទ្ធីដេត ដោយត្រូវកីឡាករថៃ ទាត់ផ្គាប់ចានឲ្យសន្លប់នៅក្នុងទឹកទី១។
កីឡាករថៃឈ្នះការប្រកួត(រូបភាព: Muay Thai Super Champ)
ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម។ ការប្រកួតចាប់ផ្ដើមទឹកទី១ ភ្លាមកីឡាករទាំងពីរបានសម្រុកគ្នា ដោយការទាត់ទៅទាត់មក ខណៈកីឡាករកម្ពុជា មើលទៅមានឱកាសវាយចំគោលដៅច្រើនជាង។ យ៉ាងណាមិញ នៅសល់ ១នាទីបញ្ចប់ទឹកទៅហើយ គង់ សំបូរ បានភ្លាត់ស្នៀតឲ្យកីឡាករថៃ ទាត់ផ្គាប់ចានមួយជើងចូលកញ្ជឹងកសន្លប់ធំតែម្ដង៕
សកម្មភាពក្នុងការប្រកួត (រូបភាព: Muay Thai Super Champ)
សកម្មភាពក្នុងការប្រកួត (រូបភាព: Muay Thai Super Champ)
សកម្មភាពក្នុងការប្រកួត (រូបភាព: Muay Thai Super Champ)
ចង់ដឹងថាការប្រកួតនោះ កីឡាករថៃទាត់ផ្គាប់ចានចូលកញ្ជឹងក គង់ សំបូរ យ៉ាងណា សូមទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖