មនុស្សស្រីភាគច្រើន មិនចូលចិត្តសើចខ្លាំង ព្រោះខ្លាចឃើញជ្រួញទាំងផ្នត់ៗ! តែសាឌី នៅតែក្លាហាន ទោះបីជា លេច​ចេញ រូបភាពអស់ទាំងនេះក៏ដោយ

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ណា សាឌី កំពុងតែទទួលបានការចាប់អារម្មណ៍ ខ្លាំង នាពេលបច្ចុប្បន្ន នៅក្នុងការងារសិល្បៈ។ក្នុងនោះដែរ គេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់ដូចជា មានការនិយមក្នុងការថតរូប ជាមួយនឹងស្ទីលថតរូបរបស់នាង ជាច្រើនស្ទាយ៍ រាល់ពេលនាង បានទៅដើរលេងកម្សាន្ត តាមទីជិត ទីឆ្ងាយ។ជាពិសេស ណា សាឌី ជាតារាម្នាក់ ដែលចំណាំថតបញ្ចេញស្នាមញញឹមខ្លាំង ទាំងដឹងថា នៅពេលមនុស្សម្នាក់ៗថតបែបនេះ តែងតែឃើញស្នាមជ្រួញចុងភ្នែក និងត្រង់ថ្ពាល់ តែសម្រាប់នាង ហាក់ដូចជាមិនខ្វល់ ជាមួយនឹងរឿងតូចតាចទាំងអស់នេះនោះទេ សំខាន់នាងបានសើចសប្បាយរីករាយទៅតាមអ្វីដែលនាងត្រូវការ៕
សាឌី
សាឌី
សាឌី
សាឌី