ស្តាប់ហើយ​ រំភើបជំនួស! គ្រឿងអលង្ការមួយឈុត ដែលពាក់ពេលយប់ ខ្ញុង សន្សំលុយពាក់កណ្តាលជីវិត ទម្រាំតែបាន (មានវីដេអូ)

ភ្នំពេញ៖ ថ្ងៃនេះ ជាពេលវេលាដ៏ពិសេសបំផុត សម្រាប់តារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង បានរៀបចំមង្គលការ ជាមួយនឹងស្វាមី កៃដ ហើយក៏ជាក្តីស្រម៉ៃរបស់អ្នកនាង ដែលប៉ងទុកអស់ជាយូរឆ្នាំណាស់មកហើយ។ក្នុងនោះដែរ ខណៈពេលនេះដែរ កម្មវិធីក៏ត្រូវបានបញ្ចប់សព្វគ្រប់ នៅឡើយ តែការរាំលេងកម្សាន្ត ពីសំណាក់ភ្ញៀវកិត្តិយស ដែលអញ្ជើញចូលរួម មានទាំងតារាក្នុងសិល្បៈ និងបងប្អូនជិតឆ្ងាយទាំងឡាយ។អ្វីដែលសំខាន់ សម្រស់របស់អ្នកនាង ខ្ញុង ក្នុងវេលាកាត់នំ ពិតជាធ្វើឲ្យអ្នកចូលរួម និងរួមទាំងហ្វេនៗទាំងអស់ បើកភ្នែកធំៗ ព្រោះមិននឹកស្មានថា​អ្នកនាង ស្រស់ស្អាតខ្លាំង ជាមួយនឹងឈុតរ៉ូបមួយឈុតវែងអន្លាយយ៉ាងដូច្នេះសោះ។  ជាពិសេសគ្រឿងអលង្ការរបស់អ្នកនាង ក៏ត្រូវបានរចនាម៉ូត បានយ៉ាងល្អឥតខ្ចោះ ហើយវាជារបស់អ្នកនាងផ្ទាល់ទៀតផង ដែលអ្នកនាង បានព្យាយាមសន្សំលុយកាក់សេន ទម្រាំតែបានគ្រឿងទាំងនោះមក ហើយជាលុយដែលនាងបានពីការលក់សាច់ក្រក និងរបររកស៊ីរបស់នាងផ្សេងៗទៀត។ប៉ុន្តែទោះបីជាយ៉ាងណា ក៏អ្នកនាង មិនបានប្រាប់ពីតម្លៃនៃគ្រឿងអលង្ការនេះដែរ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង តែក៏ដឹងថា គ្រឿងអលង្ការនោះ ក៏មានតម្លៃខ្ទង់ម៉ឺនដុល្លារហើយ បានជាខ្ញុងមិនហ៊ាននិយាយ៕ចូលរួមត្រេកអរដល់អាយដលផង ដែលអាចសម្រេចក្តីប៉ងប្រាថ្នាបាន!
រ៉ូបរៀបការរបស់​ ខ្ញុង
រ៉ូបរៀបការរបស់​ ខ្ញុង
មង្គលការខ្ញុង