ក្ដៅៗ!! Arsenal ទិញបានខ្សែការពារឆ្នើមម្នាក់ពី Chelsea មកប៉ះប៉ូវ Koscielny ដែលចាកចេញ

  • សុក្រ ០៩ សីហា, ២០១៩ ០៩:១១
អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការក្នុងការចុះកិច្ចសន្យានាំយកខ្សែការពារកណ្ដាលរបស់ Chelsea កីឡាករសញ្ជាតិប្រេស៊ីល David Luiz
David Luiz ផ្លាស់ទៅលេងជាមួយ Arsenal
David Luiz គឺជាកីឡាករទី ៦ ហើយដែលកាំភ្លើងធំនាំចូលដើម្បីត្រៀមរដូវកាលថ្មីនេះ ដោយកីឡាករ ៥រូបទៀតដែល Arsenal បាននាំចូលរួមមាន Nicolas Pepe, Dani Ceballos, Gabriel Martinelli, William Salib និង Kieran Tierney។ ចំពោះតម្លៃខ្លួនរបស់ David Luiz គឺប្រមាណជា ៨លានអឺរ៉ូ ហើយបើគិតទាំងស្រុងសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះ Arsenal បានចំណាយទំហំទឹកប្រាក់សរុបអស់ ១៥១លានអឺរ៉ូហើយ ដើម្បីនាំចូលកីឡាករថ្មីៗ។
កីឡារក David Luiz
ខ្សែការពារវ័យ ៣២ឆ្នាំ David Luiz បានផ្លាស់មកលេងនៅទឹកដីអឺរ៉ុបដំបូងជាមួយ Benfica កាលពីខែមករា ឆ្នាំ ២០០៧ មុនពេលដែលផ្លាស់មកកាន់តោខៀវ Chelsea ក្នុងឆ្នាំ ២០១១ ជាមួយតម្លៃខ្លួន ២៥លានអឺរ៉ូ។ ៣ឆ្នាំ នៅលើទឹកដីអង់គ្លេស Luiz ក៏ត្រូវបានក្លិបអ្នកមាននៅបារាំង Paris Saint-Germain នាំយករូបគេទៅអមដោយតម្លៃខ្លួន ៤៩.៥លានអឺរ៉ូ មុននឹងត្រឡប់មកកាន់ Chelsea វិញក្នុងឆ្នាំ ២០១៦ ជាមួយតម្លៃខ្លួន ៣៥លានអឺរ៉ូ។ គួរបញ្ជាក់ផងដែរថា ជាមួយក្រុមជម្រើសជាតិប្រេស៊ីលវិញ David Luiz ធ្លាប់បង្ហាញខ្លួនលើវាលស្មៅបានចំនួន ៥៧ប្រកួត៕
កីឡារក David Luiz
ប្រភព៖ Marca