មិនគួរឲ្យជឿ!! Bayern Munich ឈ្នះ ២៣ ទល់នឹង ០ (មានវីដេអូ)

  • សុក្រ ០៩ សីហា, ២០១៩ ០៩:៥៥
អាល្លឺម៉ង់៖ ក្លិបម្ចាស់ជើងឯកក្របខណ្ឌ Bundesliga រដូវកាលមុន Bayern Munich បានប្រកួតឈ្នះក្លិប FC Fottach-Egern ក្នុងលទ្ធផល ២៣ ទល់នឹង ០ លក្ខណៈមិត្តភាពកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ កីឡាករ Robert Lewandowski, Leon Goretzka, Kwasai Okyere Wrietdt និង Thomas Muller សុទ្ធតែរកបាន Hat-Trick ខណៈខ្សែបម្រើប្រយុទ្ធជម្រើសជាតិបារាំង Corentin Tolisso រកបាន ៤គ្រាប់។ រីឯ ៧គ្រាប់ទៀតរកបានដោយ កីឡាករ Sanches ២គ្រាប់ និងកីឡាករ Dajaku, Gnabry, Singh, Nollenberger ក្នុងម្នាក់ ១គ្រាប់ និង Own Goal ១គ្រាប់។
Bayern ឈ្នះFC Fottach-Egern ក្នុងលទ្ធផល0-23
តាមពិតទៅក្លិបដែលលេងនៅក្របខណ្ឌលំដាប់ទី៤ របស់អាល្លឺម៉ង់ FC Rottach-Egern ក៏ធ្លាប់ប៉ះ Bayern Munich កាលពីរដូវកាលមុនម្ដងដែរ ដោយកាលនោះ Bayern បានយកឈ្នះដោយលទ្ធផល ២០-២៕សូមទស្សនាវីដេអូហាយឡាយនៃការប្រកួតនៅខាងក្រោម៖