ម្ដាយចុងចិត្តព្រៃផ្សៃ យកបំពង់ដែកវាយកូនស្រីដល់ស្លាប់ ព្រោះតែហូបបាយយឺត

WARNING: Article contains graphic imageចិន៖ ក្មេងស្រីម្នាក់ឈ្មោះថា Guo Mou អាយុ៧ឆ្នាំ ត្រូវបានម្ដាយចុងចិត្តព្រៃផ្សៃយកបំពង់ដែកវាយដល់ស្លាប់ ព្រោះតែហូបបាយយឺត។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ នៅក្នុងខេត្ត Shandong ប្រទេសចិន។ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះកំពុងហូបអាហារថ្ងៃត្រង់ជាមួយម្ដាយចុង និងឪពុកបង្កើតរបស់នាង។ ម្ដាយចុងបានព្រមានក្មេងស្រីរងគ្រោះជាច្រើនដងថា “បើញាំបាយយឺត ម៉ាក់នឹងវាយឯងហើយ”។ ក្រោយពីព្រមានជាច្រើនដងរួច ម្ដាយចុងបានទាញដៃក្មេងស្រីរងគ្រោះចូលបន្ទប់ រួចយកបំពង់ដែកវាយទៅលើខ្លួននាង។
ក្មេងស្រីរងគ្រោះពាក់អាវពណ៌ផ្កាឈូកកាលនៅរស់
មួយសន្ទុះក្រោយមក ឪពុករបស់ក្មេងស្រីរងគ្រោះបានបើកទ្វារ ឃើញកូនស្រីមានសុទ្ធតែរបួសនិងស្នាមជាំពេញខ្លួន។ គាត់បានឈ្លោះប្រកែកជាមួយប្រពន្ធចុង ដើម្បីយកកូនស្រីទៅមន្ទីរពេទ្យ ប៉ុន្ដែប្រពន្ធរបស់គាត់មិនព្រម រួចគាត់ក៏ដើរចេញទៅជក់បារីនៅខាងក្រៅផ្ទះ។ ឪពុកក្មេងស្រីរងគ្រោះបាននិយាយប្រាប់ប្រភពថា៖
ស្នាមរបួសរបស់ក្មេងស្រីរងគ្រោះ
ប្រភពបានបន្ដថា លុះដល់វេលាម៉ោង៥:០០នាទីល្ងាច ស្ថានភាពកូនស្រីមានភាពធ្ងន់ធ្ងរ ឪពុកក៏បានប្រញាប់បញ្ជូនកូនស្រីទៅកាន់មន្ទីរពទ្យ។ ២ម៉ោងក្រោយមក ដោយស៊ូទ្រាំទៅនឹងរបួសមិនបាន ក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ។គួរឲ្យដឹងដែរថា ឪពុកម្ដាយបង្កើតរបស់ក្មេងស្រីរងគ្រោះបានលែងលះគ្នាតាំងពីនាងកើតបាន ២ខែម៉្លេះ។ ដោយចង់ឲ្យមានអ្នកជួយមើលថែកូនស្រី ឪពុកបានរៀបការជាមួយស្រីថ្មី។ ប៉ុន្ដែប៉ុន្មានឆ្នាំកន្លងមកនេះ គ្រាន់តែកូនស្រីធ្វើឲ្យមានបញ្ហាបន្តិចបន្តួចប៉ុណ្ណោះ ម្ដាយចុងតែងតែវាយធ្វើបាបនាងជានិច្ច។ក្រោយពីការស្លាប់របស់ក្មេងស្រីរងគ្រោះរួចមក ប៉ូលិសបានធ្វើការឃុំខ្លួនម្ដាយចុង និងកំពុងស៊ើបអង្កេតបន្ថែមទៅលើករណីនេះ៕