ទោះលែងដូចមុន នាងភីម នាំកូនប្រុស ទៅលើកទឹកចិត្ត អន្ទិតតាក់ស៊ី ឲ្យមានស្នាមញញឹមជាថ្មី

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា អតីតតារាកំប្លែងនាយតាក់ស៊ី បានធ្លាក់ខ្លួនឈឺក៏បានសម្រេចចិត្តបួសជាព្រះសង្ឍ និងលាប្រពន្ធកូន អស់ពេលប៉ុន្មានថ្ងៃ ក៏ប៉ុន្តែដោយសារតែស្ថានភាពជំងឺកាន់តែពិបាក លោកក៏បានលាចាកសិក្ខាបទកាលពីពេលថ្មីៗនេះ ដើម្បីព្យាបាលនៅមន្ទីរពេទ្យ។យ៉ាងណាមិញទោះបីជាប្តីប្រពន្ធ មិនដូចមុនយ៉ាងណាក្តី ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះតារាកំប្លែងស្រីនាងភីម ក៏មិនបោះបង់ចោលស្វាមីរបស់ខ្លួន ឲ្យនៅឯកានោះដែរ ដោយក្នុងនោះនាងក៏បាននាំកូនប្រុសជាទីស្រលាញ់របស់ខ្លួន ទៅជួប និងលើកទឹកចិត្តឪពុក ដែលកំពុងតែមានបញ្ហាជំងឺ។ជាមួយគ្នានេះដែរ អន្ទិតតាក់ស៊ី បានបង្ហាញនូវស្នាមញញឹមជាថ្មីម្តងទៀត ដែលបានឃើញកូន និងប្រពន្ធរបស់ខ្លួន មិនភ្លេច ឬក៏ទុកចោលឲ្យលោកនៅតែឯង នៅពេលដែលមានបញ្ហានោះទេ ពោលគឺមានតែមកលើកទឹកចិត្តគ្នាយ៉ាងល្អបែបនេះទៀត។ទន្ទឹមនឹងនេះដែល បណ្តាអ្នកគាំទ្រជាច្រើនពិតជាអាណិតដល់លោក និងជូនពរឲ្យលោកឆាប់ជាសះស្បើយនូវជំងឺ ប្រែមកស្រស់ថ្លា ជួបនឹងប្រពន្ធកូនដូចដើមវិញផងដែរ៕សូមទស្សនរូបភាពខាងក្រោមនេះ៖
អន្ទិតតាក់ស៊ី
អន្ទិតតាក់ស៊ី
អន្ទិតតាក់ស៊ី
អន្ទិតតាក់ស៊ី
អន្ទិតតាក់ស៊ី ជួបជុំគ្រួសារ
អន្ទិតតាក់ស៊ី និងកូនប្រុស
អន្ទិតតាក់ស៊ី និងគ្រួសារ