បើដឹងថាគេប្លែក លែងមានចិត្តឱ្យយើងហើយនោះ យើងត្រូវត្រឡប់ចិត្តមកគិត និងស្រឡាញ់ខ្លួនឯងវិញម្ដង

ស្រឡាញ់ និងស្អប់ សុទ្ធតែនាំឱ្យយើងឈឺចាប់ ខូចចិត្ត និងខកបំណង ជាពិសេសគឺ ការស្រឡាញ់លើមនុស្សខុស ក៏អាចធ្វើឱ្យយើង បាត់បង់សតិបានដែរ។ នៅពេលដែលយើងស្រឡាញ់នរណាម្នាក់ខ្លាំង យើងប្រាកដជាលះបង់ទំនុកចិត្ត និងភាពជឿជាក់ឱ្យគេទាំងអស់ហើយ ហើយក៏អាចលះបង់ច្រើនជាងនេះចំពោះគេដែរ។ ប៉ុន្តែការស្រឡាញ់ ការលះបង់ ភាពស្មោះត្រង់ចំពោះគេខ្លាំងកម្រិតណា ក៏មិនប្រាកដថា គេស្មោះនឹងយើង ស្រឡាញ់យើង និងអាចលះបង់ដើម្បីយើងវិញនោះឡើយ។ធម្មតា ចិត្តមនុស្សតែងតែប្រែប្រួល ផ្លាស់ប្ដូរមិនទៀងទេ ពេលនេះគេស្រឡាញ់យើង ទោះស្រឡាញ់ខ្លាំងប៉ុនណា ក៏គេអាចផ្លាស់ប្ដូរ គេប្រាកដជាប្រែពីយើងហើយ តែយ៉ាងណាក៏ដោយ ទោះគេប្រែពីយើងយ៉ាងណា ក៏យើងមិនត្រូវបាត់បង់ក្ដីស្រឡាញ់ចំពោះខ្លួនឯងដែរ។បើដឹងហើយថា គេលែងទុកយើងសំខាន់។បើដឹងហើយថា គេលែងមានចិត្តឱ្យយើង។បើដឹងហើយថា គេលែងស្រឡាញ់យើង។បើដឹងហើយថា គេប្រែលែងដូចមុន។បើដឹងហើយថា គេចាប់ផ្ដើមប្លែកហើយ ...។អ្វីដែលយើងគួរធ្វើនោះគឺ ត្រឡប់ចិត្តយកមកគិតពីខ្លួនឯងវិញ ៖- គេអាចប្លែកបាន យើងក៏អាចប្លែកបានដូចគ្នា។- គេមិនទុកយើងសំខាន់ យើងក៏អាចមិនខ្វល់ពីគេបានដូចគ្នា។- បើគេលែងស្រឡាញ់ហើយ អីចឹង យើងត្រូវស្រឡាញ់ខ្លួនឯងវិញ។- បើគេពិតជាមានអ្នកថ្មី អីចឹង យើងត្រូវធ្វើជាមនុស្សថ្មី​ ចាប់ផ្ដើមជាថ្មី សាងជីវិតថ្មី ដើម្បីទទួលយកអ្នកថ្មីដូចគ្នា ... ។យ៉ាងណាក៏ដោយ គ្មានអ្វីដែលសំខាន់ជាងយើងត្រូវចេះស្រឡាញ់ និងមើលថែខ្លួនឯងនោះឡើយ ស្រឡាញ់ខ្លួនឯងឱ្យច្រើនៗ មើលថែខ្លួនឯងឱ្យបានល្អ ទើបយើងមិនឈឺចាប់ មិនទន់ជ្រាយ៕
រូបតំណាង
រូបតំណាង