កប់! ពិធីរៀបមង្គលការរបស់ខ្ញុង ប្រារព្ធធ្វើឡើងនៅគេហដ្ឋានពិតមែន តែមានការតុបតែងដេគ័រផ្កាយ៉ាងប្រណីត!

ភ្នំពេញ៖ ពិតជារឿងមួយដែលគួរឱ្យត្រេកអរខ្លាំងណាស់សម្រាប់តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព គឺអ្នកនាង ស្រេង​ សុកាន់ដា ហៅ ខ្ញុង ដែលបានចាប់ដៃគ្នាចូលរោងការតាមប្រពៃណីជាមួយនឹងតារាកំប្លែងដូចគ្នាគឺលោក កៃដ កាលពីថ្ងៃម្សិលមិញនេះ។
ហើយមង្គលការរបស់អ្នកទាំងពីរក៏បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ដោយមានការចូលរួមអបអរសាទរពីសំណាក់ភ្ញៀវកិត្តិយសដែលជាអ្នកក្នុង និងក្រៅវិស័យសិល្បៈជាច្រើនកុះករផងដែរ។
អ្នកនាង ខ្ញុង ក្នុងថ្ងៃរៀបការ
ជាពិសេសអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ ការតុបតែងលំអ ដេគ័រផ្កា និងមានការថតរូបភាពយ៉ាងស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ និងទាក់ភ្នែកខ្លាំងណាស់ទោះជាកម្មវិធីនេះបានរៀបចំធ្វើឡើងនៅគេហដ្ឋានក្តី។
ការតុបតែងក្នុងពិធីមង្គលការរបស់អ្នកនាង ខ្ញុង
ការតុបតែងក្នុងពិធីមង្គលការរបស់អ្នកនាង ខ្ញុង
ដោយការតុបតែងរោងពិធី និងដេគ័រផ្កា ព្រមទាំងការថតផ្តិតយករូបភាពដ៏ស្រស់ស្អាតច្បាស់ត្រជាក់ភ្នែកនេះ គឺបានរៀបចំឡើងទាំងស្រុងប្រកបដោយការយកចិត្តទុកដាក់ អមទៅដោយទេពកោសល្យនៃការច្នៃប្រណីតយ៉ាងខ្ពស់។ជាមួយនឹងស្នាមញញឹមដ៏មានសុភមង្គលរបស់តារាប្រុសស្រីទាំងពីរនាក់ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនដែលបានមកចូលរួមផងនោះ ពួកគេពិតជាបានពេញចិត្តយ៉ាងខ្លាំងជាមួយនឹងការតុបតែងដ៏ស្រស់ស្អាតនេះផងដែរ៕តុបតែងលំអរផ្កាស្រស់ និងដេគ័រដោយ Image Hunter Photography និង សម្អាងការ​ វីន
ការតុបតែងក្នុងពិធីមង្គលការរបស់អ្នកនាង ខ្ញុង
ការតុបតែងក្នុងពិធីមង្គលការរបស់អ្នកនាង ខ្ញុង
ការតុបតែងក្នុងពិធីមង្គលការរបស់អ្នកនាង ខ្ញុង
ការតុបតែងក្នុងពិធីមង្គលការរបស់អ្នកនាង ខ្ញុង
ការតុបតែងក្នុងពិធីមង្គលការរបស់អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង ក្នុងថ្ងៃរៀបការ
អ្នកនាង ខ្ញុង ក្នុងថ្ងៃរៀបការ
ភ្ញៀវកិត្តិយសអញ្ញើញចូលរួម
ភ្ញៀវកិត្តិយសអញ្ញើញចូលរួម