Yaya និយាយបែបនេះ បើសិនជាឲ្យនាងសម្តែងជាមួយ Bella Ranee

ថៃ៖ កាលពីម្សិលមិញនេះ តារាសម្តែងថៃដ៏ល្បីលំដាប់ជួរមុខនាង Yaya Urassaya បានចូលរួមក្នុងកម្មវិធីមួយ ហើយនាងក៏ត្រូវបានអ្នកកាសែតជាច្រើនជជីកសួររឿងការងារ ក៏ដូចជារឿងផ្ទាល់ខ្លួនមួយចំនួនផងដែរ។ក្នុងនោះដែរ នាង Yaya Urassaya ត្រូវបានអ្នកកាសែតសួររឿងដ៏ប្លែកមួយថា តើនាងមានអារម្មណ៍បែបណា បើសិនជាប៉ុស្តិ៍ឲ្យសម្តែងជាមួយនាង Bella Ranee។ មិនបង្អង់យូរ នាង​ Yaya ក៏ឆ្លើយតបទៅវិញថា៖ ទោះជាយ៉ាងណាក្តី អ្នកគាំទ្រពិតជាចង់ឃើញតារាស្រីលំដាប់ជួរមុខទាំងពីរ សម្តែងជាមួយគ្នាណាស់ ព្រោះថាអ្នកទាំងពីរសុទ្ធសឹងតែជាតារាដែលពោពេញដោយសមត្ថភាព និងមានល្បីល្បាញមិនចាញ់គ្នាប៉ុន្មាននោះទេ។ម៉្យាងវិញទៀត អ្នកគាំទ្រជឿជាក់ថាបើសិនជាពួកគេសម្តែងជាមួយគ្នាមែននោះ រឿងភាគនោះប្រាកដជាល្បីមិនខាននោះទេ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
Yaya
Bella
Yaya
Bella