មកមើល បុរសកម្លាំងយក្សម្នាក់ធ្វើឱ្យគណៈកម្មការ «Australia’s Got Talent» ភ័យបុកពោះជាខ្លាំង ព្រោះតែសមត្ថភាពពិសេសរបស់គេ (មានវីដេអូ)

អូស្រ្តាលី៖ កាលពីពេលថ្មីៗនេះ មានបេក្ខជនម្នាក់មកពីម៉ុងហ្គោលីបានធ្វើឱ្យទស្សនិកជន និងគណៈកម្មការ Australia’s Got Talent ភ័យបុកពោះជាខ្លាំង ព្រោះតែសមត្ថភាពកម្លាំងយក្សពិសេសេរបស់គេ។យោងតាមប្រភពបានឱ្យដឹងថា លោក Battulga Battogtokh ឈ្មោះលើឆាក Tulga ជាបេក្ខជនប្រកួតកម្មវិធីលំដាប់ពិភពលោក Australia’s Got Talent កាលពីថ្ងៃទី០៤ ខែសីហាកន្លងទៅនេះ។លោកបានធ្វើឱ្យគណៈកម្មការទាំង៤ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោកយកដុំឈើដ៏ធំមួយមកសម្តែង។នៅក្នុងការសម្តែងកម្លាំងយក្សរបស់លោក លោកបានយកដុំឈើដ៏ធំមួយដាក់លើស្មា រួចក៏ឱ្យគេយកភ្លើងមកដុំនៅចុងនៃដុំឈើនោះ។អ្វីដែលពិសេសទៀតនោះគឺថា លោកបានយកដុំឈើនោះ បោះឡើងលើ និងចាប់ក្រវីនៅលើស្មាលោកថែមទៀត ធ្វើឱ្យគណៈកម្មការ និងទស្សនិជនជាច្រើន មានការស្ងើចសរសើរជាខ្លាំង។ក្រោយមក លោកក៏បានអញ្ជើញគណៈកម្មការមួយរូប និងពិធីការីក្រោយឆាកម្នាក់មកចូលរួមសម្តែងជាមួយលោកផងដែរ ដោយលោកបានលើកដុំឈើដ៏ធំនេះឡើង ធ្វើជាទោងបង្វិលឱ្យពួកគេជិះ ហើយលោកចាប់បង្វិលយកតែម្តង។ឃើញថា ការសម្តែងមួយនេះពិតជាមានគ្រោះថ្នាក់ និងញាក់សាច់ជាខ្លាំង ព្រោះទាមទារនូវកម្លាំងដ៏ខ្លាំង និងជំនាញបច្ចេកសុទ្ធសាត ពុំមានឧបករណ៍ជំនួយនោះទេ។យ៉ាងណាមិញគណៈកម្មការទាំង៤បានឱ្យ «YES»ទៅកាន់លោកTulga គ្រប់ៗគ្នា ហើយមនុស្សម្នាក៏ចូលរួមអបអរសាទរផងដែរ៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
លោកTulga
រូបភាពនៅក្នុងកម្មវិធីAustralia’s Got Talent
រូបភាពនៅក្នុងកម្មវិធី Australia’s Got Talent
រូបភាពនៅក្នុងកម្មវិធី Australia’s Got Talent
រូបភាពនៅក្នុងកម្មវិធី Australia’s Got Talent
រូបភាពនៅក្នុងកម្មវិធី Australia’s Got Talent
រូបភាពនៅក្នុងកម្មវិធី Australia’s Got Talent
រូបភាពនៅក្នុងកម្មវិធី Australia’s Got Talent