ព្រឹត្តិការណ៍បង្ហាញម៉ូតរបស់ PEDRO ឆ្នាំ2019!

  • សុក្រ ០៩ សីហា, ២០១៩ ១៣:១៧
ភ្នំពេញ៖ កាលពីថ្ងៃទី៣​ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ PEDRO បានធ្វើការដាក់តាំងកាបូប ស្បែកជើង ដែលជា​ម៉ូតផ្តាច់មុខនៃរដូវកាលថ្មីប្រចាំឆ្នាំ២០១៩ ក្នុងប្រទេសកម្ពុជា។ ភ្ញៀវកិត្តយសទាំងអស់បានរីករាយនឹងការទស្សនារចនាបទបន្ទប់សិល្បៈចំនួន ៣ ផ្សេងៗគ្នា និងការដើរបង្ហាញម៉ូតយ៉ាងពិសេសជាមួយនឹងខូលិកសិនថ្មីនៃរដូវកាលសិសិរដូវឆ្នាំ២០១៩ នេះ។
PEDRO ឆ្នាំ2019
លើសពីនេះទៅទៀត វត្តមានតារាចម្រៀងស្រីដ៏ល្បីកញ្ញា Laura Mam បានញ៉ាំងឱ្យកម្មវិធីរឹតតែមានភាពសប្បាយរីករាយ និងមានភាពទាក់ទាញនៅក្នុងកំទ្បុងពេលដើរបង្ហាញម៉ូត។          ក្រោយពីការដើរបង្ហាញម៉ូតបានបញ្ចប់ ភ្ញៀវកិត្តយសទាំងអស់ត្រូវបានបំរើជូននូវភេសជ្ជៈ អាហារសម្រន់ និងទស្សនីយភាពយ៉ាងប្លែកភ្នែកពីការសម្តែងសិល្បៈក្រទ្បុកស្រាពីអ្នកជំនាញ ក៏ដូចជាបានរីករាយជាមួយនឹងការ Mix ភ្លេងរបស់ឌីជេកញ្ញា Patrica K និងការគូររូបពីសិល្បករផងដែរ។  ក្នុងនោះផងដែរ ក៏មានវត្តមានតារាមួយចំនួនទៀតដូចជា Yubin Shin, Kong Chansreymom, Je Leng, Virak Nich, Pich  Solikah, Vaihang Ha, Poahong Hay, Daa Dao, Yaro Vy, Seyha Kem, Fiyata, Vanda, Phin Sodalis, Vannak Bormey, Jessica Ka និងពិធីករលោក Jimmy Cham Nou ផងដែរ​។​​
ព្រឹត្តិការណ៍បង្ហាញម៉ូតរបស់PEDRO ឆ្នាំ2019
ខូលិកសិនផ្តាច់មុខ​ខូលិកសិនពិសេស ដែលបង្កើតឡើងដោយការបំផុសគំនិតនៃភាពទាន់សម័យ ​និងរចនាបថរួមជាមួយនឹងពណ៌អត្តសញ្ញាណជាតិខ្មែរ ដែលមានពណ៌ស​ ក្រហម និងខៀវ ត្រូវបានបង្កើតឡើងសម្រាប់បុរស និងនារី។​ ដោយផ្អែកលើការរចនាម៉ូតនៃស៊េរី Alturas គ្រប់ស៊េរីទាំងអស់ត្រូវបានរចនាទ្បើងដោយមានលេខរាងនៅលើស្បែកជើង ដោយធានាជូនអតិថិជននឹងក្លាយជាលេខរាងតែមួយគត់ដែលបានជ្រើសរើស។ ដើម្បីបំពេញបន្ថែមនៅម៉ូដស្បែកជើងប៉ាតាដ៏ពិសេសនេះ កាបូបក៏ត្រូវបានបង្កើតទ្បើងយ៉ាងឥតខ្ចោះសាកសមសម្រាប់បុរស និងនារី។PEDROPEDRO គឺជាម៉ាកអន្តរជាតិដែលមានខូទ្បិចសិនសម្រាប់បុរស និងនារី។ សម្រាប់ខូទ្បិចសិនបុរសមានដូចជា កាបូប ស្បែកជើង កាបូបដៃ និងខ្សែក្រវ៉ាត់​។ រីឯខូលិកសិនសម្រាប់នារីមានកាបូប ស្បែកជើង និងកាបូបដៃ ដែលម៉ូតទាំងអស់នាំមកនូវភាពឆើតឆាយជាមួយនឹងទំនុកចិត្តជូនទៅដល់សុភាពនារីទាំងអស់។ PEDRO បានប្រតិបត្តការណ៍ ៦ សាខានៅក្នុងប្រទេសកម្ពុជា ដែលសរុប ៨៣ សាខានៅក្នុងអាស៊ីប៉ាស៊ីហ្វិច មជ្ឈិមបូព៌ា និង​សាធារណរដ្ឋប្រជាមានិតចិន៕
ព្រឹត្តិការណ៍បង្ហាញម៉ូតរបស់PEDRO ឆ្នាំ2019
ព្រឹត្តិការណ៍បង្ហាញម៉ូតរបស់PEDRO ឆ្នាំ2019
ព្រឹត្តិការណ៍បង្ហាញម៉ូតរបស់PEDRO ឆ្នាំ2019
ព្រឹត្តិការណ៍បង្ហាញម៉ូតរបស់PEDRO ឆ្នាំ2019
ព្រឹត្តិការណ៍បង្ហាញម៉ូតរបស់PEDRO ឆ្នាំ2019
ព្រឹត្តិការណ៍បង្ហាញម៉ូតរបស់PEDRO ឆ្នាំ2019
ព្រឹត្តិការណ៍បង្ហាញម៉ូតរបស់PEDRO ឆ្នាំ2019
ព្រឹត្តិការណ៍បង្ហាញម៉ូតរបស់PEDRO ឆ្នាំ2019