កុំចេះតែហ៊ាន! បុរសម្នាក់ចាញ់បោកស្នេហាតាមអនឡាញ ដល់ថ្ងៃរៀបការ មុខកូនក្រមុំចំណាស់ដល់ថ្នាក់ធ្វើម្ដាយខ្លួនឯងបាន

ឥណ្ឌូនេស៊ី៖ ថ្មីៗកន្លងទៅនេះ ផ្ទុះការភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីរវាងបុរសម្នាក់សុំបញ្ឈប់ពិធីមង្គលការភ្លាមៗ ជាមួយកូនក្រមុំដែលមានមុខវ័យចំណាស់ជាងគាត់ សឹងតែធ្វើម្ដាយកូននឹងគ្នាបាន។ប្រភពបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Yusuf ជាជនជាតិឥណ្ឌូនេស៊ី បានលង់ស្នេហ៍នារីម្នាក់ដែលជាជនជាតិឥណ្ឌូនេស៊ីដូចគ្នា ប៉ុន្ដែនាងរស់នៅកោះតៃវ៉ាន់។ អ្នកទាំងពីរបានស្រលាញ់គ្នា២ឆ្នាំមកហើយ ប៉ុន្ដែមិនដែលបានជួបមុខគ្នាផ្ទាល់ទេ។ រាល់ពេលនិយាយទូរស័ព្ទ Video Call ម្ដងៗ ខាងស្រីតែងតែយកក្រណាត់បាំងមុខរបស់នាងរហូត។បន្ទាប់ពីស្រលាញ់គ្នាបាន២ឆ្នាំមក អ្នកទាំងពីរបានសម្រេចចិត្តរៀបការជាមួយគ្នា។ នៅថ្ងៃមង្គលការ ពេលដែលលោក Yusuf បើកស្បៃមុខកូនក្រមុំចេញ ធ្វើឲ្យលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមុខរបស់កូនក្រមុំមិនដូចនៅក្នុងរូបថត។ លើសពីនេះទៅទៀត មុខរបស់កូនក្រមុំគឺ មានវ័យចំណាស់ដូចម្ដាយលោកអីចឹង។
រូបដែលនាងយកមកបោកបញ្ឆោត
រូបរបស់នាងពិត
ប្រភពបានបន្ដថា អំឡុងពេលទាក់ទងគ្នា ខាងស្រីបានយករូបថតរបស់អ្នកជំនាញផាត់មុខពីបណ្ដាញសង្គមហ្វេសប៊ុក មកប្រើប្រាស់បោកបញ្ឆោតលោក Yusuf។ បន្ទាប់ពីផ្ទុះរឿងនេះមក អ្នកជំនាញផាត់មុខដែលជាម្ចាស់រូបពិត មានឈ្មោះថា Intan Permata Pengantin ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមានមនុស្សយករូបថតនាងទៅបោកប្រាស់ដូច្នេះ។ គួរឲ្យដឹងដែរថា លោក Yusuf ថែមទាំងធ្លាប់បានផ្ញើលុយទៅឲ្យនារីដែលបោកលោក អស់ចំនួន ១០លានរ៉ូពី (៧០៤ដុល្លារអាមេរិក) ទៀតផង។ យ៉ាងណាមិញ ក្រោយពីដឹងការពិតរួចមក លោក Yusuf បានសុំបញ្ឈប់ពិធីមង្គលការភ្លាមៗតែម្ដង៕
នាងនៅក្នុងថ្ងៃមង្គលការ
លោក Yusuf និងនារីដែលក្លែងបន្លំរូបថត