នោះវីវរហើយ!! កីឡាករ Man UTD ម្នាក់ខឹងក្រោយក្លិបអូសបន្លាយពេលរហូតដល់ទីផ្សារត្រូវបិទ

  • សុក្រ ០៩ សីហា, ២០១៩ ១៣:៣៤
អង់គ្លេស៖ ខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester Untied កីឡាករ Marcos Rojo បានសម្ដែងនូវអារម្មណ៍ខឹង បន្ទាប់ពីបំណងក្នុងការផ្លាស់ទៅចូលរួមជាមួយ Everton ត្រូវបានរសាត់បាត់។
កីឡាករMarcos Rojo
ខ្សែការពារជម្រើសជាតិអាហ្សង់ទីន Rojo បង្ហាញខ្លួនបានត្រឹមតែ ១៨ប្រកួតប៉ុណ្ណោះ ក្នុងរយៈពេល ២រដូវកាលចុងក្រោយនេះ ដែលនេះជាហេតុផលជំរុញឲ្យរូបគេមានបំណងចង់ចាកចេញពីកីឡដ្ឋាន Old Trafford។ សំណើសុំខ្ចីជើងបានដាក់មកដល់ទីក្រុង Manchester ប៉ុន្តែពីក្លិប Man UTD មិនបានឆ្លើយតបរហូតដល់ថ្ងៃទីផ្សារលក់កីឡាករនៅអង់គ្លេសត្រូវបានបិទ ដែលបានធ្វើឲ្យការផ្លាស់ទៅ Everton របស់ Rojo ត្រូវបានចប់សព្វគ្រប់។ Everton បានសម្លឹងឃើញការនាំយក Marcos Rojo ក្រោយពីក្លិបមួយនេះបានអនុញ្ញាតឲ្យខ្សែការពារ ២រូបចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង រួមមានកីឡាករ Matty Penington ទៅ Hull City និង Mo Besic ទៅ Sheffield United។គួរបញ្ជាក់ផងដែរថា​ Marcos Rojo បានផ្លាស់ពីក្លិប Sporting មកចូលរួមជាមួយបិសាចក្រហម Manchester United កាលពីឆ្នាំ ២០១៧។ ខណៈជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនវិញ Rojo ធ្លាប់ចូលលេងបាន ៥៩ប្រកួត និងរកគ្រាប់បាល់បាន ៣គ្រាប់ក្នុងនាមជាខ្សែការពារ៕  
កីឡាករ Marcos Rojo (អាវក្រហម)
ប្រភព៖ Daily Mail