សួស្ដីកម្ពុជា! កម្មវិធីសមាជិក Starbucks® Rewards បានបើកដំណើរការជាផ្លូវការហើយ!

  • សុក្រ ០៩ សីហា, ២០១៩ ១៣:៥៧
ភ្នំពេញ៖ Starbucks បានរៀបចំនូវកម្មវិធីដ៏គួរអោយរំភើបមួយ ហៅថាកម្មវិធីសម្ពោធ Starbucks® rewards ដែលនឹងចាប់ផ្ដើម ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ សីហាតទៅ នៅគ្រប់សាខាទាំងអស់របស់ Starbucks កម្ពុជា។ កម្មវិធីនេះនឹងផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនទៅដល់សមាជិករបស់ Starbucks ដែលមិនធ្លាប់មានពីមុនមកឡើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីសម្ពោធ Starbucks® rewards
ដូចជាការបង់ប្រាក់តាម App - គ្រាន់តែធ្វើការក្រឡុកទូរស័ព្ទរបស់អ្នកតែប៉ុណ្ណោះ អ្នកក៏អាចបង់ប្រាក់សម្រាប់ នំ និងភេសជ្ជៈដែលបានកម្ម៉ង់។
បង់ប្រាក់តាម App
សមាជិកប្រាកដជារីករាយជាមួយនឹងការសន្សំផ្កាយដើម្បីទទួលបាននូវភេសជ្ជៈដោយឥតគិតថ្លៃ, ព្រមទាំងអាចទទួលព័ត៌មានផ្សេងៗមុនគេ ដែលទាក់ទងទៅនឹងប្រូម៉ូសិនថ្មីៗជាច្រើនទៀតផង។
ទទួលបានផ្កាយបន្ថែម, និងការផ្ដល់ជូនជាច្រើននៅថ្ងៃខួបកំណើត
កម្មវិធីសម្ពោធ និងការផ្ដល់នូវភាពភ្ញាក់ផ្អើលជាច្រើននៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ និង អ៊ីអនម៉ល សែនសុខស៊ីធី ផងដែរ។កម្មវិធីសម្ពោធ Starbucks Rewards ប្រាកដជាមិនធ្វើអោយអ្នកទាំងអស់គ្នាខកបំណងឡើយ ព្រោះនៅទីនោះនឹងមានការផ្ដល់ជូននូវសកម្មភាពសប្បាយៗជាច្រើន ដូចជាការលេងហ្គេមកំសាន្ត, ការផ្ដល់ជូនរង្វាន់អនុស្សាវរីយ៍, ការយល់ដឹងអំពីផលិតផលថ្មីៗ, ការផ្ដល់ជូនភេសជ្ជៈដោយឥតគិតថ្លៃ ហើយនិងសិក្ខាសាលាស្តីអំពីកាហ្វេសម្រាប់អ្នកទាំងអស់គ្នាថែមទៀតផង។ លើសពីនេះទៅទៀតអ្នកទាំងអស់គ្នា នឹងបានជួបជាមួយ កញ្ញា ណា សាឌី ដែលគាត់នឹងបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ ចំពោះកម្មវិធីសម្ពោធ Starbucks® Rewards ផងដែរ។
កម្មវិធីសម្ពោធ Starbucks® rewards
សូមអ្នកគាំទ្រ Starbucks ទាំងអស់អញ្ជើញមកចូលរួមកម្មវិធីសម្ពោធដ៏អស្ចារ្យនេះ ចាប់ពីម៉ោង 10ព្រឹក រហូតដល់ម៉ោង 8យប់ • ថ្ងៃ សុក្រ ទី16 ខែ សីហា ឆ្នាំ2019 នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ • ថ្ងៃ សៅរ៍ ទី17 ខែ សីហា ឆ្នាំ2019 នៅអ៊ីអនម៉ល សែនសុខស៊ីធី ជួបគ្នានៅទីនោះណា! ទៅ Starbucks ឥឡូវនេះនឹងទទួលបានរង្វាន់ជាច្រើន សម្រាប់ព៍ត៌មានបន្ថែមអំពី Starbucks Rewards សូមចូលទៅកាន់ http://card.starbucks.com.kh