មាន សូនីតា អំពាវនាវឲ្យប្រជាជនខ្មែរ ជួយក្នុងមូលនិធិគន្ធបុប្ផា(មានវីដេអូ)

ភ្នំពេញ៖ កញ្ញា មាន សូនីតា ដែលត្រូវបានគេស្គាល់ថាជា «រាជនីក្រម៉ា»  តែងតែលេចមុខមាត់ក្នុងកម្មវិធីសប្បុរសធម៌ នានាជាប្រចាំ ថែមទាំងទទួលបាន ការកោតសរសើរពី សំណាក់មហាជនទៀតផងពី ទឹកចិត្តដ៏ប្រពៃរបស់នាង។ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ មាន សូនីតា បានបង្កភាពភ្ញាក់ផ្អើល មួយតាមរយៈវីដេអូមួយក្នុងបណ្ដាញសង្គម ដែលនាងបានឈានចូល ក្នុងមន្ទីរពេទ្យគន្ធបុប្ផា បង្ហាញពីទិដ្ឋភាព និងភាពលំបាកនៅទីនោះ ដែលត្រូវបានគេស្គាល់ថា ទទួលព្យាបាលកុមារជាច្រើននាក់ដោយមិនយកថ្លៃអ្វីឡើយ។ ក្នុងនោះដែរ ដោយឈរលើគំនិត«ខ្មែរជួយខ្មែរ» តារាស្រីរូបនេះ បានរៀបរាប់នៅក្នុងវីដេអូនោះ ទាំងទឹកភ្នែក និងបណ្ដុះស្មារតីប្រជាជនខ្មែរ ឲ្យចេះចែករំលែក និងធ្វើរឿងសប្បុរសធម៌ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា ឲ្យបានទាំងអស់គ្នា ទោះតិចឬ ច្រើនក្ដី។ យ៉ាងណាមិញ បន្ទាប់ពីមើលវីដេអូ ប្រមាណជាង៣នាទីជាងនោះរួចមក ពិតជាបានបង្ហាញថា នៅទីនោះកំពុងមាន ក្មេងៗជាច្រើន ដែលមានជំងឺកំពុងសម្រាកព្យាបាល យ៉ាងគួរឲ្យអាណិត ហើយជឿជាក់ថា មហាជនរាល់គ្នា នឹងចូលរួមចំណែក ដើម្បីមូលនិធិមួយនេះ៕ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖
មាន សូនីតា
ទិដ្ខភាពខ្លះៗនៃវីដេអូ
ទិដ្ខភាពខ្លះៗនៃវីដេអូ
ទិដ្ខភាពខ្លះៗនៃវីដេអូ