កុំឲ្យថាស្ងាត់ក្រោយលក់ Maguire!! Leicester ជះលុយយកបានជម្រើសជាតិបែលហ្សិកម្នាក់ ពីទឹកដីអ៊ីតាលី

  • សុក្រ ០៩ សីហា, ២០១៩ ១៤:៥១
អង់គ្លេស៖ ក្លិបម្ចាស់ជើងឯកក្របខណ្ឌ Premier League កាលពីរដូវកាល ២០១៥-២០១៦ Leicester City បានជះលុយ ១៨លានផោន នាំយកកីឡាករ Dennis Praet ពីក្លិបអ៊ីតាលី Sampdoria។
កីឡាករDennis Praet ចូលរួមជាមួយ Leicester City
ខ្សែបម្រើប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះ ក៏ស្ថិតក្នុងការតាមប្រមាញ់របស់ Arsenal ជាយូរខែណាស់ដែរ ប៉ុន្តែ Leicester ទៅវិញទេដែលអាចនាំយករូបគេ ដោយចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ។ Praet នឹងត្រូវចាប់ដៃគូសហការជាមួយមិត្តរួមក្រុមជម្រើសជាតិបែលហ្សិក ដែលចូលរួមជាមួយ Leicester ក្នុងតម្លៃបំបែកកំណត់ត្រា គឺកីឡាករ Youri Tielemans។
Dennis Praet និង Youri Tielemans ក្នុងក្រុមជម្រើសជាតិបែលហ្សិក
គួរបញ្ជាក់ផងដែរថា Leicester City ទើបតែទទួលបានលុយ ៨៥លានផោន បន្ទាប់ពីលក់ខ្សែការពារជម្រើសជាតិអង់គ្លេស Harry Maguire ទៅឲ្យក្លិបបិសាចក្រហម Manchester United៕ប្រភព៖ The Sun