ចិនដាក់ពង្រាយមនុស្សយន្តប៉ូលិសចរាចរណ៍ដំបូងគេបង្អស់ដោយប្រើបច្ចេកវិទ្យា AI សមត្ថភាពមិនធម្មតា (មានវីដេអូ)

ចិន៖ ថ្មីៗនេះ ចិនបានដាក់ពង្រាយមនុស្សយន្តប៉ូលិសចរាចរណ៍ដំបូងគេបង្អស់ដោយប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងទីក្រុង Handan ខេត្តហឺប៉ី កំពុងតែទាក់ទាញចំណាប់មនុស្សម្នាជាខ្លាំង។យោងតាមប្រភពបានឱ្យដឹងថា សមត្ថកិច្ចក្នុងតំបន់ បានដាក់ពង្រាយមនុស្សយន្តប៉ូលិសចរាចរណ៍ ៣គ្រឿងកាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅនេះ ក្នុងគោលបំណងដើម្បីពង្រឹងសន្តិសុខនៅក្នុងសង្គមឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។តាមប្រភពដដែលបានឱ្យដឹងទៀតថា មនុស្សយន្តប៉ូលិស ៣គ្រឿងនេះសុទ្ធសឹងតែមានមុខងារពិសេសខុសៗគ្នាដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងតំបន់។ដោយមនុស្សយន្តមួយគ្រឿងមានមុខងារដើរល្បាត ខណៈពេលមួយគ្រឿងទៀតមានមុខងារដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយមួយគ្រឿងចុងក្រោយគឺមានមុខងារផ្តល់ព័ត៌មានទូទៅទៅដល់ប្រជាជន។បន្ថែមពីនេះទៀត មនុស្សយន្តប៉ូលិសចរាចរណ៍ទាំង៣គ្រឿងនេះ សុទ្ធសឹងតែបំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពឆ្លាតវៃ អាចថតស្លាកលេខរថយន្ត បញ្ចេញសម្លេងព្រមាន ថតរាល់សកម្មភាពរបស់យើង បញ្ជូនទៅសមត្ថកិច្ចបានដោយស្វ័យប្រវត្តិ។​លើសពីនេះទៅទៀត វាក៏មានសមត្ថភាពចាប់មុខដ៏វៃឆ្លាត ហើយវាក៏អាចតេទៅសមត្ថកិច្ចនៅជិតនោះបានដោយស្វ័យប្រវត្តិទៀតផង។ដូច្នេះ វាសបញ្ជាក់ឱ្យយើងឃើញថា សម័យនេះគឺជាសម័យប្រើប្រាស់បច្ចេកវិទ្យា AI ហើយបច្ចេកវិទ្យានៅចិនក៏បាននិងកំពុងតែអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ចិនដាក់ពង្រាយមនុស្សយន្តប៉ូលិសចរាចរណ៍ដោយប្រើបច្ចេកវិទ្យា AI
ចិនដាក់ពង្រាយមនុស្សយន្តប៉ូលិសចរាចរណ៍ដោយប្រើបច្ចេកវិទ្យា AI
ចិនដាក់ពង្រាយមនុស្សយន្តប៉ូលិសចរាចរណ៍ដោយប្រើបច្ចេកវិទ្យា AI
ចិនដាក់ពង្រាយមនុស្សយន្តប៉ូលិសចរាចរណ៍ដោយប្រើបច្ចេកវិទ្យា AI