ខ្លាំងបាត់! ក្មេងប្រុសម្នាក់ខ្ចិលក្រោកពីដេកទៅសាលារៀន យាយទ្រាំមិនបាន ទូរស័ព្ទហៅប៉ូលិស

ថៃ៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ក្មេងប្រុសវ័យជំទង់ម្នាក់ មិនព្រមក្រោកពីដេកទៅសាលារៀន ទោះបីជាលោកយាយដាស់យ៉ាងណាក៏ដោយ រហូតដល់គេបង្ហោះល្បីពេញបណ្តាញសង្គម។ប្រភពបានឲ្យដឹងថា នៅពេលព្រឹកមួយលោកយាយម្នាក់បានព្យាយាមដាស់ចៅប្រុសរបស់គាត់ឲ្យក្រោកពីដេក ទៅសាលារៀនដើម្បីប្រលង ប៉ុន្ដែចៅប្រុសមិនព្រមភ្ញាក់សោះ។ លោកយាយបានព្យាយាមគ្រប់វិធី ប៉ុន្ដែនៅតែមិនក្រោកដដែល។ មួយសន្ទុះក្រោយមក លោកយាយបានសម្រេចចិត្តទូរស័ព្ទទៅកាន់ប៉ូលិសឲ្យមកជួយចាត់ការ។
ក្មេងប្រុសកំពុងដេក
នៅពេលដែលប៉ូលិសបានមកដល់ផ្ទះ ក្មេងប្រុសនោះនៅតែដេកដដែល។ ប៉ូលិសបានចំណាយពេលដាស់ និងផ្ដល់ដំប៉ូន្មានល្អៗ ទើបក្មេងប្រុសនោះដាច់ចិត្តក្រោកទៅសាលារៀន។ ជាចុងក្រោយ ក្មេងប្រុសនោះក៏ត្រូវបានប៉ូលិស ជូនទៅសាលារៀន។ក្រោយពីការបង្ហោះរូបភាពនោះរួចមក មានមតិជាច្រើនបានកោតសរសើរប៉ូលិសដែលអាចនិយាយលួងលោមធ្វើឲ្យក្មេងប្រុសនោះទន់ចិត្តព្រមទៅសាលារៀន និងជាប៉ូលិសគំរូដែលប្រជាជនចង់បាន៕
ក្មេងប្រុសរៀបចំទៅសាលារៀន
ប៉ូលិសជូនទៅសាលារៀន