ស៊ឹម សូលីកា មិនដែលហាយសូរតែឯង រូបនាង ក៏តែង ទិញកាដូឲ្យកូនស្រី ​សុទ្ធតែគ្រឿងអលង្ការពាក់ជ្រែក ដូចគ្នា!

ភ្នំពេញ៖ មួយរយៈពេលនេះឃើញថាពិធីការិនី អ្នកនាងស៊ឹម សូលីកា កាន់តែមានសុភមង្គលនៅក្នុងគ្រួសារកាន់តែខ្លាំងឡើងយ៉ាងគួរឲ្យសរសើរ ដែលមានអនាគតស្វាមីមើលថែ ផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមឲ្យសឹងតែគ្រប់ពេលតែម្តង។ក៏ប៉ុន្តែបើងាកមកការស្រលាញ់ ដែលនាងបានផ្តល់ឲ្យកូនស្រីនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ព្រោះទោះបីជានាងមានភាពមមាញឹកនៅក្នុងការងារយ៉ាងណាក្តី តែការស្រលាញ់ និងអ្វីគ្រប់យ៉ាងតែងតែផ្តល់ឲ្យកូនស្រីសំណព្វចិត្តជានិច្ច។ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានការលេចនូវរូបភាពប៉ុន្មានសន្លឹក ដែលជាកាដូដែលនាងបានផ្តល់ឲ្យកូនស្រី គឺជាគ្រឿងអលង្ការពេជ្រមួយឈុត រំលេចនូវត្បូងពេជ្រជាច្រើនគ្រាប់យ៉ាងចាំងភ្នែកតែម្តង រីឯតម្លៃវិញក៏មិនធម្មតានោះដែរ។ទន្ទឹមនឹងនេះដែល បណ្តាអ្នកគាំទ្រជាច្រើនពិតជាសរសើរដល់នាង ដែលជាម្តាយមួយរូបដែលតែងតែចំណាយពេល និងថវិកាច្រើន ដើម្បីឲ្យកូនស្រីសំណព្វស្អាត ទៅលើឈុតគ្រឿងអលង្ការថ្លៃៗ និងធំបែបនេះ។គួរបញ្ជាក់ផងដែរថា ក្នុងមួយរយៈចុងក្រោយនេះ ស៊ឹម សូលីកា ហាក់ដូចជា ហាយសូរខ្លាំង ជាមួយនឹងគ្រឿងពេជ្រ ពាក់ជ្រែកខ្លួន តែនាងក៏មិនដែលភ្លេចកូនស្រីអ្នកនាងដែរ ដោយនាង តែងតែទិញពេជ្រឲ្យកូនជានិច្ច មិនមែនតែក្នុងឱកាសពិសេស៕សូមទស្សនារូភាពខាងក្រោមនេះ៖
អ្នកនាងស៊ឹម សូលីកា និងគ្រួសារ
អ្នកនាងស៊ឹម សូលីកា និងគ្រួសារ
អ្នកនាងស៊ឹម សូលីកា និងកូនស្រី
កូនស្រី ស៊ឹម សូលីកា
កូនស្រី ស៊ឹម សូលីកា
គ្រឿងពេជ្រ ដែលស៊ឹម សូលីកា ទិញជូនកូនស្រី
គ្រឿងពេជ្រ ដែលស៊ឹម សូលីកា ទិញជូនកូនស្រី
គ្រឿងពេជ្រ ដែលស៊ឹម សូលីកា ទិញជូនកូនស្រី
គ្រឿងពេជ្រ ដែលស៊ឹម សូលីកា ទិញជូនកូនស្រី