ពិតទេ Hyomin ក្រុម T-ARA ចាយជីវិតឡូយឆាយ ជិះសុទ្ធតែឡានLamborghini ព្រោះមានសង្សារសេដ្ឋីឧបត្ថម្ភ?

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះតារាចម្រៀងស្រី Hyomin សមាជិកក្រុម T-ARA បានចូលរួមនៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ដែលមានឈ្មោះថា«Radio Star» ជាក់ស្តែងនៅក្នុងនោះផងដែរ នាងក៏បាននិយាយឡើងពីពាក្យចចាមអារ៉ាមជាច្រើនកន្លងមក ដែលគេថានាងមានអ្នកឧបត្ថម្ភជាជនជាតិចិន និងមានសង្សារសេដ្ឋីចាំជួយទំនុកបម្រុង ទិញឡានទំនើបឲ្យនាងជិះផងដែរ។ដំបូងឡើយ Hyomin បានលើកឡើងនូវពាក្យចចាមអារ៉ាមមួយផ្សេងទៀតសិន ដោយគេបានថា រាល់សមាជិកក្រុម T-ARA ម្នាក់ៗសុទ្ធសឹងតែបានទទួលលុយចំនួន ៧.៥លានដុល្លារអាមេរិក និងស្តេចឡានទំនើបម្នាក់មួយគ្រឿង ពីការចុះកុងត្រាចូលផលិតកម្ម របស់មហាសេដ្ឋីពាន់លានចិនលោក Wang Sicong ។ប៉ុន្តែ Hyomin ក៏បានធ្វើការច្រានចោលទាំងស្រុង ចំពោះពាក្យចចាមអារ៉ាមមិនពិតមួយនេះ នាងទទួលស្គាល់ថា នាងនិងសមាជិកក្រុម T-ARA ទាំងអស់ ធ្លាប់បានទៅជួបជាមួយនឹង លោក Wang Sicong ពិតមែននៅឯក្រុមហ៊ុនរបស់លោក ដើម្បីចរចារឿងដៃគូសហការ ប៉ុន្តែសម្រាប់រឿងកុងត្រាឬកាដូឡានទំនើបអ្វីនោះ គឺមិនពិតនោះទេ តែឮពាក្យចចាមអ៉ារ៉ាមមកបែបនេះ នាងក៏ចង់ឲ្យវាក្លាយជាការពិតដែរ បើបែបនោះមែនពិតជាល្អខ្លាំងណាស់។
Hyomin សមាជិកក្រុម T-ARA
ចំណែកឯពាក្យចចាមអារ៉ាមមួយទៀតនោះ ដែលគេបានថា Hyomin នាងមានសង្សារសេដ្ឋី បានទិញឡាន Lamborghini ពណ៌លឿងឲ្យនាង កាលពីប៉ុន្មានខែមុននោះ ក៏ជារឿងមិនពិតផងដែរ។ដោយក្នុងនោះ Hyomin បានធ្វើការរៀបរាប់យ៉ាងក្បោះក្បាយថា វាមិនមែនជាឡានដែលពាក្យចចាមអារ៉ាមថា មិត្តប្រុសសេដ្ឋីមួយណាទិញឲ្យនាងនោះទេ ពោលវាគឺគ្រាន់តែជាការផ្សព្វផ្សាយឡានតែប៉ុណ្ណោះ។នាងបានបន្ថែមថា មិត្តភក្តិរបស់បងប្អូនជីដូនមួយរបស់នាង ដែលគេបានធ្វើការនៅឯក្រុមហ៊ុនឡាននោះ គេបានស្វែងរកតារាដើម្បីជួយផ្សព្វផ្សាយឲ្យឡានរបស់គេដើម្បីវាយលុកចូលទីផ្សារកូរ៉េ ហើយ Hyomin ក៏បានចុះកុងត្រាជួយផ្សព្វផ្សាយដោយការជិះឡាន Lamborghini នេះចំនួន៦ខែ ប៉ុន្តែនាងបានជិះវារហូតដល់ទៅ៨ខែឯណោះ ហើយឥឡូវនេះនាងបានត្រឡប់មកបើកឡានផ្ទាល់ខ្លួនរបស់នាង ជាធម្មតាវិញហើយ បន្ទាប់ពីកុងត្រាបានបញ្ចប់។តួយ៉ាង ក្រោយស្តាប់ការបកស្រាយរបស់ Hyomin ហើយ ក៏បានស្រាយចម្ងល់គ្រប់យ៉ាងរបស់មហាជន ថាតាមពិតទៅគឺនាងមិនបានជាប់ទាក់ទងនឹង ពាក្យចចាមអារ៉ាមមិនសមហេតុផលអស់ទាំងនេះឡើយ ហើយមហាជនក៏ទទួលបានស្គាល់ថា អ្វីៗទាំងអស់ដែលHyominមាន គឺសុទ្ធសឹងតែបានមកតាមរយៈការខិតខំប្រឹងប្រែង ធ្វើការដោយញើសឈាមនាងផ្ទាល់ផងដែរ៕
Hyomin និងឡាន Lamborghini
Hyomin និងឡាន Lamborghini
Hyomin និងឡាន Lamborghini
Hyomin និងឡាន Lamborghini
Hyomin និងឡាន Lamborghini
Hyomin សមាជិកក្រុម T-ARA
Hyomin សមាជិកក្រុម T-ARA
Hyomin សមាជិកក្រុម T-ARA
Hyomin សមាជិកក្រុម T-ARA