ខ្លាំងបាត់! Kroos សារភាពថាមុនមកលេងឲ្យ Real ខ្លួនស្ទើរតែផ្លាស់ទៅលេងឲ្យក្លិបយក្សមួយ នៅអង់គ្លេស

  • សុក្រ ០៩ សីហា, ២០១៩ ១៥:៤០
អេស្ប៉ាញ៖ ខ្សែបម្រើ Toni Kross បានទម្លាយឲ្យដឹងថាខ្លួនស្ទើរតែមិនអាចចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៤ ក្រោយកីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះបានព្រមព្រៀងក្នុងការផ្លាស់ទៅលេងឲ្យក្លិប Manchester United នៅទឹកដីអង់គ្លេសទៅហើយ មុននឹងមកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ។
កីឡាករ Toni Kroos
Kross បានចាកចេញពីក្លិប Bayern Munich បន្ទាប់ពីជួយក្រុមជម្រើសជាតិរហ្សសនាម ឥន្ទ្រីដែកអាល្លឺម៉ង់ ឈ្នះពានរង្វាន់ FIFA World Cup 2014 ក្នុងប្រទេសប្រេស៊ីល។
កីឡាករ Toni Kroos
យ៉ាងណាមិញ គ្មាននរណាម្នាក់ស្ដាយក្រោយជាមួយការសម្រេចចិត្តរបស់ Kroos នោះទេ។ ក្រោយមិនបានចូលរួមជាមួយបិសាចក្រហម Kroos បានមកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ដែលជាក្លិបមួយដែលគេមិនធ្លាប់គិតថានឹងមករួមរស់ជាមួយ។ ប៉ុន្តែជុំវិញរឿងរ៉ាវនេះ Kroos បាននិយាយពាក្យមួយឃ្លាដោយសង្កត់ធ្ងន់ថា៖
កីឡាករ Toni Kroosជាមួយពាន UEFA Champions League
ប្រភព៖ Marca