កុំចេះតែហ៊ាន! Kang Daniel ប្ដឹងទាំងអស់ ឲ្យតែអ្នកណាហ៊ាននិយាយបំភ្លើស បរិហារកេរ្តិ៍ ពីលោកនិងហ្វេន

កូរ៉េខាងត្បូង ៖ ដូចប្រិយមិត្តបានជ្រាបស្រាប់ បន្ទាប់ពីបែកធ្លាយដំណឹងទំនាក់ទំនងស្នេហា Kang Daniel ហាក់ដូចជាត្រូវជួបប្រទះនូវបញ្ហាថ្មីៗជាច្រើន ដោយសារតែកំណើននៃអ្នកមិនពេញចិត្តលើរូបលោក កើនឡើងកាន់តែច្រើន។គួរបញ្ជាក់ផងដែរថា មួយរយៈក្រោយនេះ Kang Daniel ទទួលបានមតិរិះគន់យ៉ាងច្រើន ពេញនៅក្នុងបណ្ដាញអ៊ីនធើណែត ប៉ុន្តែមតិរិះគន់ទាំងនោះ ភាគច្រើនគឺមកពីជនឆ្លៀតឱកាសមួយចំនួន ដែលជាអ្នកប្រឆាំង។ ក្រុមអ្នកប្រឆាំងបានចាប់ផ្ដើមវាយលុក បញ្ចេញព័ត៌មានបំផ្លើស និងបរិហាកេរ្តិ៍រូបលោក។ ពួកគេមួយចំនួនបានបំផុសបំផុលព័ត៌មានក្លែងក្លាយ ប្រើពាក្យសម្ដីរិះគន់ លោក រួមទាំងអ្នកដែលគាំទ្រលោក រហូតពេលនេះ Daniel ទ្រាំលែងបាន ក៏ប្រកាសក្ដែងៗថា កំពុងដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ចំពោះជនឆ្លៀតឱកាសទាំងនោះ។ក្នុងនោះដែរ លោក Yeom Yong Pyo ដែលជាមេធាវីស្របច្បាប់របស់ Daniel បានបង្ហើបថា លោកនិងក្រុមអ្នកគាំទ្រ Daniel ជាច្រើននាក់ទៀត ទើបតែ​ប្រមូលបានភស្ដុតាងខ្លះៗ ដើម្បីរៀបចំសំណុំបែបបទប្ដឹង ដើម្បីឲ្យពួកគេទទួលទោសទៅតាមផ្លូវច្បាប់៕ទស្សនារូបភាពខាងក្រោម​៖
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel