បើមិនប្រាប់ថាជា Gubgib ប្រាកដមើល មិនស្គាល់ថាជានាងទេ

ថៃ៖ បើនិយាយពីតារាស្រីដែលមានស្ទាយ៍ថតរូបប្លែកៗនោះ ប្រាកដជាមិនអាចរំលងឈ្មោះតារាស្រីឃ្យូតៗរាងតូចច្រឡឹង Gubgib ភរិយារូបស្រស់របស់តារាចម្រៀងប្រុសលោកBie​ បានទេ។ ជាក់ស្តែងថ្មីៗនេះ Gubgib បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយនាងបានផុសរូបពីរ បីសន្លឹកនៅក្នុងអ៊ីនស្តារក្រាម​ ដែលនាងបានតែងខ្លួនយ៉ាងស្រស់ស្អាត ដើម្បីផ្សាយឲ្យផលិតផលក្រែមលាបមាត់ម៉ាកល្បីមួយ។ ដោយGubgib ត្រូវតែងខ្លួនស៊ិចស៊ីបែបនារីលោកខាងលិច ទាំងការផាត់មុខ និងស្ទាយ៍សក់។ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះគឺ ការបញ្ចេញស្ទាយ៍ថតរបស់នាង ដែលមានភាពទាក់ទាញខ្លាំង និងធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរមិនដាច់។​ទៀតសោតក្រោយពីបានឃើញរូបថតទាំងនោះ ឃើញថាពិតជាមានភាព ខុសប្លែកខ្លាំងពីការតុបតែងខ្លួនប្រចាំថ្ងៃរបស់នាង ស្ទើរតែមើលមិនស្គាល់ ដូចមនុស្សពីរនាក់ផ្សេងគ្នា៕​ចង់ជ្រាបកាន់តែច្បាស់ទស្សនារូបភាពខាងក្រោម៖
Gubgib
Gubgib
Gubgib
Gubgib
Gubgib
Gubgib
Gubgib