សប្បាយក្លាយជាទុក្ខ! រថភ្លើងល្បឿនលឿនពេក បណ្ដាលឲ្យធ្លាក់ចេញពីផ្លូវ មនុស្សបីនាក់រងរបួសធ្ងន់ធ្ងរ (មានវីដេអូ)

ប្រេស៊ីល៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ មានហេតុការណ៍រថភ្លើងធ្លាក់ចេញពីផ្លូវ បណ្ដាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅសួនកម្សាន្ត Kankaria នៅក្នុងទីក្រុង Cianorte ប្រទេសប្រស៊ីល។យោងតាមវីដេអូបានបង្ហាញថា ខណៈពេលមានមនុស្សជាច្រើនកំពុងជិះរថភ្លើងហោះយ៉ាងសប្បាយ នៅពេលដែលដល់ផ្លូវកោងដោយល្បឿនលឿនខ្លាំងពេក ស្រាប់តែរថភ្លើងធ្លាក់ចេញពីផ្លូវភ្លាមៗតែម្តង។ប្រភពបានឲ្យដឹងថា មានមនុស្សបីនាក់រងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងអ្នកផ្សេងទៀតរងរបួសស្រាលប៉ុណ្ណោះ។អ្នកចាត់ការទូទៅនៃគ្រឿងកម្សាន្តរថភ្លើងហោះនេះ បានអះអាងថា ខាងក្រុមការងារតែងតែត្រួតពិនិត្យ និងសាកល្បងជាប្រចាំមុនពេលបើកឲ្យមនុស្សចូលជិះលេង។ យ៉ាងណាមិញ មន្រ្តីប៉ូលិសនឹងធ្វើការស៊ើបអង្កេតឲ្យដឹងពីមូលហេតុដែលបណ្ដាលឲ្យមានឧប្បត្តិហេតុនេះកើតឡើង៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ទិដ្ឋភាពពេលកើតហេតុ
ទិដ្ឋភាពពេលកើតហេតុ