ហេតុតែស្រលាញ់ Idol Barcelona! Fan ផ្កាប់មុខម្នាក់សុខចិត្តធ្វើរឿង ដែលមិនគួរឲ្យជឿ!

ភ្នំពេញ៖ មុននេះបន្តិច ម្ចាស់ហាងលក់ទូរស័ព្ទ ៥ ទៅ ៦ កន្លែង ដែលជាបណ្តាញចែកចាយរបស់ OPPO បានទាក់ទងមកបុគ្គលិកលក់នៃក្រុមហ៊ុន OPPO នៅកម្ពុជា ស្តីពីការកុម្ម៉ង់ទូរស័ព្ទឲ្យភ្ញៀវរបស់គេ (ដែលជាហ្វេនផ្កាប់មុខរបស់ក្រុមបាល់ទាត់ Barcelona បានពាក់អាវគាំទ្រក្រុម Barcelona) មកកាន់ហាងរបស់ពួកគេ ដើម្បីទិញទូរស័ព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition អស់ជិត ៥ ហាងហើយ។ប៉ុន្តែនៅតែពួកគេ (ម្ចាស់ហាង) មិនមានលក់ឲ្យ ព្រោះតែ Fan ផ្កាប់មុខរូបនោះទៅរកប៉ះចំតែហាងលក់ទូរស័ព្ទ ដែលមិនមានទូរស័ព្ទនេះលក់ឲ្យ និងមិនបានកុម្ម៉ង់ទូរស័ព្ទ OPPO Reno FC Barcelona Edition ពីក្រុមហ៊ុនផ្ទាល់ឡើយ។ ដោយសារតែវាមានចំនួនតិចតួចពេក ត្រឹមតែ ៦៨ គ្រឿងប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា ដែលមានតម្លៃ ៩៩៩ ដុល្លារ រហូតដល់ថ្នាក់រូបគេហ៊ានឲ្យតម្លៃលើសពីតម្លៃលក់ចេញ ធ្វើយ៉ាងម៉េចឲ្យតែបានទូរស័ព្ទនោះ ដែលជារឿងស្ទើតែមិនគួរឲ្យជឿថែមទៀតផង។
OPPO Reno FC Barcelona Edition
ជាការពិតណាស់ក្រោយពីផ្ទុះវីដេអូ Unboxing របស់វេបសាយ Cambo Report ដ៏ល្បីទាក់ទងនឹងការបង្ហាញបច្ចេកវិទ្យាថ្មីៗនៅក្នុងកម្ពុជា បានបង្ហាញយ៉ាងលម្អិតពីចំណុចពិសេស និងបញ្ចេញរូបរាងដ៏សង្ហារបស់ OPPO Reno FC Barcelona Edition រួចមក គឺមានក្រុមហ្វេនផ្កាប់មុខកម្ពុជា ដែលងប់ងល់នឹងកីឡាករ Leonel Messi ដែលជាតួឯករបស់ក្រុមបាល់ទាត់ដ៏ល្បីលើពិភពលោក Barcelona បានបាក់ចិត្តលង់ស្រលាញ់វាតែម្តង បើទោះបីជារូបគេបានស្វែងរកនៅតាមដេប៉ូចែកចាយនានា ក្នុងការទិញទូរស័ព្ទម៉ូឌែលនេះក្តី រហូតរូបគេហ៊ានឲ្យតម្លៃលើសពីតម្លៃលក់ចេញដោយក្រុមហ៊ុន និងរហូតដល់ថ្នាក់ម្ចាស់ហាងទាំងនោះឡើង Surprise ព្រមៗគ្នាតែម្តង ជាមួយនឹងទង្វើរបស់បុរសម្នាក់នោះ។ ដោយរូបគេបាននិយាយថា៖ហើយពួកគេបានទំនាក់ទំនងមកក្រុមហ៊ុន ដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ទៅឲ្យបុរសនោះវិញដែរ ដែលជាហ្វេនផ្កាប់មុខអាចទៅត្រូវកន្លែងលក់ទូរស័ព្ទស្មាតហ្វូន OPPO Reno FC Barcelona Edition នោះតែម្តង តែយើងមិនទាន់ដឹងថា ពេលនេះបុរសនោះបានទិញទូរស័ព្ទនោះហើយ ឬនៅ? ហើយគេទិញក្នុងតម្លៃដើម ឬយ៉ាងម៉េចនោះទេ។ សូមបញ្ជាក់ថាទោះបីជាទូរស័ព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition មានសមត្ថភាពពិសេសដូចគ្នាបេះបិត ទាំងកាមេរ៉ា និងទំហំផ្ទុកជាមួយនឹងម៉ូឌែល OPPO Reno 10X Zoom (60X Digital Zoom)​ ក្តី ក៏វានៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ OPPO និងហ្វេនផ្កាប់មុខរបស់ Barcelona ដដែល៕
OPPO Reno FC Barcelona Edition
OPPO Reno FC Barcelona Edition
OPPO Reno FC Barcelona Edition
OPPO Reno FC Barcelona Edition
កីឡាករLeonel Messi
ចង់ដឹងថា វាមានចំណុចទាក់ទាញកម្រិតណា ដូច្នេះសូមទស្សនាវីដេអូរបស់ Cambo Report Unboxing ទាំងអស់គ្នា៖