ឡូយអស់ស្ទះ!! ពន្លកគុនខ្មែរវ័យក្មេង ឈ្នះឡាវ ការពារខ្សែក្រវ៉ាត់ Global លើទឹកដីថៃ (មានវីដេអូ)

  • សុក្រ ០៩ សីហា, ២០១៩ ១៧:២១
ថៃ៖ អ្នកប្រដាល់វ័យក្មេងកម្ពុជា ហេង ប្រុសនិក បានប្រកួតឈ្នះកីឡាករឡាវ រ៉ូបូខប ដោយពិន្ទុ ការពារខ្សែក្រវ៉ាត់របស់ខ្លួនបានសម្រេចជាលើកទីពីរ។
ហេង ប្រុសនិក គារពារខ្សែក្រវ៉ាត់បានសម្រេច (រូបភាព: Max Muay Thai)
ការប្រកួតការពារខ្សែក្រវ៉ាត់នេះធ្វើឡើងក្នុងប្រភេទទម្ងន់ ៤៦គីឡូក្រាមដោយកីឡាករកម្ពុជាជាអ្នកការពារ និងកីឡាករឡាវជាអ្នកដណ្ដើម។ ការប្រកួតពេញបីទឹកកីឡាករទាំងពីរបានសម្រុកគ្នា ដោយអាវុធធ្ងន់ៗយ៉ាងស្វិតស្វាញ ដែលបានធ្វើឲ្យការប្រកួតមួយនេះមានការជក់ចិត្តជាខ្លាំង។ ប៉ុន្តែជាលទ្ធផល ហេង ប្រុសនិក បានឈ្នះកីឡាករឡាវ ដោយពិន្ទុ។
សកម្មភាពក្នុងការប្រកួត(រូបភាព: Max Muay Thai)
សកម្មភាពក្នុងការប្រកួត (រូបភាព: Max Muay Thai)
សកម្មភាពក្នុងការប្រកួត (រូបភាព: Max Muay Thai)
សកម្មភាពក្នុងការប្រកួត (រូបភាព: Max Muay Thai)
គួរបញ្ជាក់ផងដែរថា នេះជាការពារខ្សែក្រវ៉ាត់បានសម្រេចជាលើកទីពីរ បន្ទាប់ពីការការពារលើកទីមួយ ហេង ប្រុសនិក បានផ្ដួលកីឡាករថៃ ចារួតថង ឲ្យសន្លប់នៅក្នុងទឹកទីពីរ៕ សូមទស្សនាវីដេអូ ការប្រកួតការពារខ្សែក្រវ៉ាត់របស់ ហេង ប្រុសនិក និងកីឡាករឡាវ នៅខាងក្រោម