វីង ផ្តល់នូវវិសាលភាពក្នុងការទូទាត់សេវាកម្មហិរញ្ញវត្ថុតាមរយៈហាងលក់ទំនិញ Circle K

  • សុក្រ ០៩ សីហា, ២០១៩ ១៧:១១
ភ្នំពេញ ថ្ងៃទី ៩ ខែសីហាឆ្នាំ ២០១៩៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធី អេច ស៊ី វី អេស ខូអិលធីឌី, ដែលនាំមកនូវផ្លាកសញ្ញ Circle K ជា ម៉ាកហាងទំនិញរាយ ដែលត្រួវបានគេទទួលស្គាល់ទូទាំងពិភពលោកនិងឈានមុខគេមួយ ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុរបស់វីង តាមរយៈបណ្តាញហាង Circle K នៅទូទាំងរាជធានីភ្នំពេញនិងប្រទេសកម្ពុជា។តាមរយៈ ភាពជាដៃគូជាមួយ Circle K នេះ វីងបន្តប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុនិងដើម្បីធានាបាននូវការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ផ្លាកសញ្ញាដ៏រឹងមាំនិងប្រកបដោយទំនុកចិត្តទាំងពីរ រួមគ្នាដើម្បីបំពេញបន្ថែមនូវភាពខ្លាំងនិងជំនាញរៀងៗខ្លួនដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន នូវច្រកចេញចូលតែមួយ ក្នុងការទិញទំនិញ និង ប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ និងផ្តល់ឱកាសដល់សហគ្រិនទាំងឡាយដើម្បីភាពរីកចម្រើនអាជីវកម្មផ្ទាល់ខ្លួន។ ដោយទទួលស្គាល់ពីភាពស៊ីសង្វាក់គ្នារវាងផ្លាកសញ្ញាដែលត្រូវបានគេទទួលស្គាល់ទាំងពីរ Circle K នឹងដើរតួជា ភ្នាក់ងារវីងដោយមានផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយរបស់វីង នៅតាមបណ្តាហាង Circle K ក្នុងរយៈពេលម្ភៃបួនម៉ោង និងជារៀងរាល់ថ្លៃ។ ចាប់ផ្តើមពីក្នុងរាជធានីភ្នំពេញ, ហើយក្នុងពេលឆាប់ៗខាងមុខនេះនឹងមាននៅតាមបណ្តាខេត្តធំៗក្នុងប្រទេសកម្ពុជា, រាល់បណ្តាហាង Circle K ទាំងអស់នឹងមានបម្រើសេវាកម្មហិរញ្ញវត្ថុរបស់វីង។ វីង និង Circle K នឹងបង្កើនការប្រើប្រាស់វិធីទូទាត់តាមបែបឌីជីថលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើឱ្យការទិញទំនិញ Circle K មានភាពងាយស្រួល។ អតិថិជនអាចគ្រប់គ្រងរាល់ការទិញទំនិញ និងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ តាមរយៈភាពងាយស្រួលនិងសុវត្ថិភាពនៃទូរស័ព្ទចល័តនិងគណនីវីង និងភាពងាយស្រួលនៃប្រព័ន្ធទូទាត់តាម QR ដោយ WingPay នៅពេលដែលទទួលយកបទពិសោធន៍ទិញទំនិញលំដាប់ពិភពលោក។ក្នុងនាមជាដៃគូ វីង និង Circle K នឹងទទួលបានអតិថិជនកាន់តែច្រើន ហើយបម្រើពួកគេកាន់តែប្រសើរ។ ក្នុងមានជាអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុដល់អ្នកមិនធ្លាប់ប្រើប្រាស់សេវកម្មធនាគារ ធំជាងគេនៅកម្ពុជា ការទូទាត់ចល័តជាលក្ខណៈ ecosystem របស់វីង នឹងផ្តល់លទ្ធភាពជាមួយនឹងឱកាសជាច្រើនទៅដល់សហគ្រិនធុនតូចនិងមធ្យមទាំងឡាយក្នុងការផ្គត់ផ្គង់ទៅឲ្យ Circle K។ ជាមួយនឹងភាពងាយស្រួលនៃ គណនីវីង Circle K នឹងអាចទូទាត់វិកយបត្រទៅឲ្យអ្នកផ្គត់ផ្គង់របស់ខ្លួន ហើយអ្នកផ្គត់ផ្គង់ក៏នឹងអាចទទួលបានការទូទាត់ប្រាក់ភ្លាមៗនិងមានសុវត្ថិភាពសម្រាប់សេវកម្មរបស់ពួកគេ។ថ្ងៃនេះគឺជា មោទនភាពមួយសម្រាប់វីង។ លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុនវីងបានមានប្រសាសន៍ថា៖លោក Rajan បានបន្ថែមទៀតថា៖ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖ ធនាគារឯកទេស វីង Email: [email protected] 
ពិធីចុះហត្ថលេខារវាងធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត និង CIRCLE K
ពិធីចុះហត្ថលេខារវាងធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត និង CIRCLE K
ពិធីចុះហត្ថលេខារវាងធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត និង CIRCLE K
ពិធីចុះហត្ថលេខារវាងធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត និង CIRCLE K
លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុនវីង
ពិធីចុះហត្ថលេខារវាងធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត និង CIRCLE K
ពិធីចុះហត្ថលេខារវាងធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត និង CIRCLE K