សមត្ថកិច្ច បិទកំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលវាលរេញ ដល់ស្ពានអូរស្មាច់ ជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងកើនឡើង

  • សៅរ៍ ១០ សីហា, ២០១៩ ០៨:៣៦
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានសម្រេចបិទផ្លូវជាតិលេខ៣ ពីរង្វង់មូលវាលរេញ ដល់ស្ពានអូរស្មាច់ជាបណ្តោះអាសន្ន បន្ទាប់ពីមានការកើនឡើងនូវជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចខត្តព្រះសីហនុ។សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ជាប់ជាប្រចាំ បណ្តាលឱ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ ជំនន់ទឹកភ្លៀងនេះ បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះ មានពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត៕
ប្រភព៖ Fresh News