ទីប្រឹក្សាផែនការជីវិត AIA លំដាប់ COT ២រូបពីកម្ពុជា បានការទទួលស្គាល់ចំពោះភាពជោគជ័យដ៏អស្ចារ្យរបស់ខ្លួន!

  • សៅរ៍ ១០ សីហា, ២០១៩ ០៩:១២
អូទ្រីស៖ កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ The President Club គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំដោយសម្ព័ន្ធក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ដែល​ឆ្នាំនេះត្រូវបានធ្វើឡើងនៅរដ្ឋធានីវីយេន នៃប្រទេសអូទ្រីសនាពេលថ្មីៗនេះ ដើម្បីទទួលអបអរភាពជោគជ័យរបស់ទីប្រឹក្សាផែនការជីវិតរបស់ខ្លួន។ ក្នុង​ព្រឹត្តិការណ៍ដ៏អធិកអធមនេះ លោកស្រី កែវ សុចិន្តា និងលោកស្រី ថន សូផានីទីល ដែលជាទីប្រឹក្សាផែនការជីវិតឆ្នើមរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានការទទួលស្គាល់ចំពោះការក្លាយជាសមាជិក Court of the Table (“COT”) ដែលមានកិត្យានុភាពខ្ពស់បំផុតមួយនៃស្ថាប័ន Million Dollar Round Table (“MDRT”)។
ព្រឹត្តិការណ៍The President Club
ដើម្បីអាចក្លាយជាសមាជិកលំដាប់ COT ទីប្រឹក្សាផែនការជីវិតទាំងអស់ចាំបាច់ត្រូវមាន​ផលិតភាពអាជីវកម្មរបស់ខ្លួន ៣ ដងខ្ពស់ជាងលំដាប់ MDRT ដែល​នេះមានន័យថាស្ត្រីទាំងពីរនាក់នេះទទួលបានភាពជោគជ័យដ៏គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលត្រឹមតែ២ឆ្នាំ បន្ទាប់ពីការសម្ពោធជាផ្លូវការរបស់ អេ អាយ អេ នៅ​កម្ពុជា។ ស្របគ្នានេះដែរ អេ អាយ អេ ខេមបូឌា ក៏មានទីប្រឹក្សាផែនការជីវិតជាច្រើនទៀត ដែលបានក្លាយជាសមាជិក MDRT សម្រាប់ឆ្នាំនេះ។សមាជិកភាព MDRT ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាបទដ្ឋាននៃឧត្តមភាពក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ ហើយត្រូវបានផ្តល់ជូនដោយផ្អែកលើចំណេះដឹងវិ​ជ្ជាជីវៈដ៏ម៉ត់ចត់ អាកប្បកិរិយាប្រកបដោយក្រមសីលធម៌ម៉ឹងម៉ាត់ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។ លោកស្រី សុចិន្តា និងសូផានីទីល បានចូលរួមព្រឹត្តិការណ៍នេះ ជាមួយទីប្រឹក្សាផែនការជីវិតជាន់ខ្ពស់ដទៃទៀត ដែលត្រូវបានទទួលស្គាល់ដោយ MDRT។ សូមបញ្ជាក់ថា អេ អាយ អេ ជាក្រុមហ៊ុនលំដាប់ទី១ លើបញ្ជីសមាជិកភាព MDRT សម្រាប់រយៈពេល៥ឆ្នាំជាប់ៗគ្នា។
ព្រឹត្តិការណ៍ The President Club
ទីប្រឹក្សាផែនការជីវិត AIA ទទួលបានសមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់ក្នុងរយៈពេលដ៏ខ្លីនេះ ដោយសារតាមរយៈការបណ្តុះបណ្តាល និងការគាំទ្រលំដាប់ពិភពលោក ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំបំផុតលើពិភពលោកមួយនេះ មិនថាជាការបណ្តុះបណ្តាលជំនាញអាជីវកម្មដ៏លេចធ្លោ ភាពជាអ្នកដឹកនាំ ឬជំនាញគ្រប់គ្រងជាដើម។ អេ អាយ អេ ក៏បាននាំមុខគេក្នុងទីផ្សារកម្ពុជា ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតសម្រាប់ការផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងកសាងប្រព័ន្ធប្រតិបតិ្តការអាជីវកម្មបែបឌីជីថលយ៉ាងពេញលេញ ដោយមិនមានប្រើប្រាស់ក្រដាស់ឡើយ។អេ អាយ អេ ក៏ជាក្រុមហ៊ុនដំបូងគេនៅប្រទេសកម្ពុជាផងដែរ ដែលមានទីប្រឹក្សាផែនការជីវិតពេញម៉ោងគាំទ្រដោយប្រព័ន្ធហិរញ្ញវត្ថុរឹងមាំ ស្របគ្នាជាមួយនឹងការផ្តល់ជូននូវ AIA សម្រាប់ជីវិត ដែលជាដំណោះស្រាយធានារ៉ាប់រងលើការព្យាបាលលើជំងឺធ្ងន់ធ្ងរដំបូងគេក្នុងវិស័យនេះថែមទៀតផង។ អេ អាយ អេ ជាស្ថានប័នឈានមុខគេ ក្នុងការជួយឲ្យប្រជាពលរដ្ឋទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ ដោយមានការគាំទ្រពីដៃគូជាច្រើនដូចជាក្លិបបាល់ទាត់Tottenham Hotspur​ និងឯកអគ្គរដ្ឋទូតពិភពលោក David Beckham។អេ អាយ អេ ផ្តល់ជូនធនធានដែលខ្លួនមានទាំងអស់ ដើម្បីជួយពង្រឹងសមត្ថភាពទីប្រឹក្សាផែនការជីវិត និងជំរុញឲ្យគាត់យល់ច្បាស់ពីសារៈសំខាន់ក្នុងការការពារជីវិត និងខិតខំប្រឹងប្រែងបំពេញតម្រូវការរបស់អតិថិជនបន្ថែមទៀត ដើម្បីទទួលបានភាពជោគជ័យកាន់តែខ្លាំង។ ទាំងអស់នេះគឺជាការគាំទ្រឥតឈប់ឈរដល់ទីប្រឹក្សាផែនការជីវិត AIA សម្រាប់អាជីព​ និងអាជីវកម្មរយៈពេលវែងរបស់ពួកគេជាមួយ អេ អាយ អេ ដែលជាលទ្ធផល ក្រុមហ៊ុននេះបានកសាងសមាជិក COT ២ រូបជាលើកដំបូងសម្រាប់កម្ពុជាក្នុងរយៈពេលតែ ២ ឆ្នាំប៉ុណ្ណោះនៃប្រតិបត្តិការរបស់ខ្លួន។
ព្រឹត្តិការណ៍ The President Club
សមាជិក MDRT ទាំង ១២ របស់ អេ អាយ អេ ខេមបូឌា រួមទាំងសមាជិក COT ២រូបនេះផងដែរនឹងធ្វើដំណើរទៅកាន់ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីសម្រាប់ការទទួលស្គាល់ជាអន្តរជាតិរបស់ពួកគេនៅខែកញ្ញានេះ។លោក សំរិទ្ធ មុនី ដែលជានាយកទីប្រឹក្សាផែនការជីវិត AIA បានសម្តែងការអបអរសាទរថា៖
ព្រឹត្តិការណ៍ The President Club
សម្រាប់ទំនាក់ទំនង​ព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ៖ ០១៦/០១៧​ ៣៦៩​ ១៥៥