៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស!

គ្នាយើងភាគច្រើន ជួប​បញ្ហា​ស្ត្រេស ខួរក្បាល​ស្មុគស្មាញ​សឹងរាល់​ថ្ងៃ ដោយសារ​ការងារ របររកស៊ី គ្រួសារ លុយ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម។ បើ​បញ្ហា​ស្ត្រេស កើតមាន​រយៈពេល​យូរ វាអាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​ទៀតផង ដូចជា គេងមិន​លក់ កើត​ជំងឺ​លើសឈាម ទឹកនោមផ្អែម និង​បេះដូង។ ទោះយ៉ាងណា បញ្ហា​ទាំង​នេះ អាច​ដោះស្រាយ​បាន តាមរយៈ​មធ្យោបាយ ៧​ យ៉ាង ដែល​យើងគ្រប់​គ្នាអាច​ធ្វើបាន ដើម្បី​សម្រាក​ខួរក្បាល និង​គ្រប់គ្រង​បញ្ហា​ស្ត្រេស។១. រកមូលហេតុ​នៃ​បញ្ហា​ស្ត្រេសយើងមិន​អាច​សម្រាកខួរក្បាល​បានទេ ប្រសិនបើ​យើងមិន​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឲ្យ​យើង​ស្ត្រេស។ តាមរយៈ​ការ​កំណត់​មូលហេតុ​នៃ​បញ្ហា​ស្ត្រេស ហើយ​បំបែក​បញ្ហាទាំង​នោះ ដូច្នេះ យើង​អាច​រៀបចំ​សកម្មភាព ដើម្បី​ដោះស្រាយ និង​គ្រប់គ្រង​បញ្ហា​មួយៗបាន។២. ដកដង្ហើមវែងៗនេះជាចំណុច​ពិសេស​មួយ ដែល​អាច​ជួយ​សម្រាក​ខួរក្បាល កុំឲ្យ​គិត​ច្រើន និង​ស្មុគស្មាញ​ខ្លាំង។ ដកដង្ហើម​វែងៗ តាមរយៈច្រមុះ ហើយ​ធ្វើយ៉ាងណា ឲ្យ​ខ្យល់ចូល​ទៅ​តំបន់​ក្រពះ រួចហើយ​បញ្ចេញ​ខ្យល់​តាម​មាត់​វិញយឺតៗ។ តាមរយៈ​ការ​ដកដង្ហើម​វែងៗ និង​យឺតៗ វា​បញ្ជូន​សញ្ញាទៅ​ខួរក្បាល ឲ្យ​សម្រាក។៣. ម៉ាស្សាដើម្បី​សម្រាក​ខួរក្បាល យើងត្រូវ​សម្រាក​រាងកាយ​ជាមុនសិន ហើយ​ការម៉ាស្សា ជា​វិធីល្អ​មួយ។ ការ​ម៉ាស្សា មិន​ត្រឹមអាច​ជួយ​សម្រួល​សាច់ដុំ បន្ថយ​ការចុក និង​ឈឺចាប់​ផ្សេងៗ ប៉ុន្ដែ​វាអាច​បន្ថយ​បញ្ហា​ស្ត្រេស និង​ជួយឲ្យ​ស្រួលខ្លួន​រយៈពេល​យូរ ក្រោយ​ម៉ាស្សា។៤. មុជទឹកការមុជទឹក​ក្តៅឧណ្ហៗ អាចជួយ​សម្រួល​ការឈឺចាប់​សាច់ដុំ សម្រួល​អារម្មណ៍ និង​បញ្ហា​ស្ត្រេស ក៏ដូចជា​សុខភាព​ទូទៅ និង​ស្បែក។៥. គេង​ថ្ងៃ ពី ២០-៣០ ​នាទីគ្នាយើងខ្លះ គេង​មិន​គ្រប់គ្រាន់​ទេ នៅពេល​យប់ ដូច្នេះការ​គេង​ថ្ងៃ ពី ២០-៣០​នាទី អាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ ហើយ​វាជា​វិធី​សម្រាក​មួយ ដែល​ប្រើនៅ​ទូទាំង​ពិភពលោក។៦. ហាត់ប្រាណយើងមាន​រឿងជាច្រើននៅ​ក្នុង​ខួរក្បាល ដូច្នេះការហាត់ប្រាណ បញ្ចេញ​សកម្មភាព​ដោយ​ផ្ដោត​អារម្មណ៍ អាច​ជួយយើង​មិនឲ្យ​គិត​ពីបញ្ហា​នានា ដែល​នាំឲ្យ​យើងស្ត្រេស។ ការហាត់ប្រាណបែប​នេះ មានដូចជា ការលើក​ទម្ងន់ រត់កំណត់​គោលដៅ ៥​គីឡូម៉ែត្រ ឬហាត់​យ៉ូហ្គា​ជាដើម។ ការហាត់ប្រាណ ជួយ​បញ្ចេញ​សារធាតុ​អង់ដូភីន ដែល​ត្រូវ​ស្គាល់​ថា ជាអ័រម៉ូន​ធ្វើឲ្យ​អារម្មណ៍​ល្អ។៧. មើលភាពយន្តពេលខ្លះ គ្មានអ្វី​ប្រសើរ​ជាង​ស្លុង​អារម្មណ៍​ជាមួយ​សាច់រឿង នៅ​ក្នុង​រោងភាពយន្ត​ងងឹតៗ​នោះទេ ដែល​ជួយ​ឲ្យ​យើង មិន​ឲ្យ​គិតពី​បញ្ហា​ស្ត្រេស​នានា។ ការ​មើលភាពយន្ត​តាម​ទូរស័ព្ទ ក៏អាច​ជួយ​យើង​សម្រាក​ខួរក្បាល​ផងដែរ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet