លើកនេះ លៀង ចាន់ឡា កាន់តែស្អាតប្លែក ជាមួយរូបរាងថ្មី ផ្លាស់ប្ដូរសឹងតែ១៨០ដឺក្រេតែម្ដង!

ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវអំពីបេក្ខភាពក្នុងកម្មវិធី X Factor Cambodia កញ្ញា លៀង ចាន់ឡា នៅតែជាប្រធានបទដ៏ក្ដៅគគុក លើបណ្ដាញសង្គមដដែល បន្ទាប់ពីត្រូវបានគេគិតថា មានការរើសអើងពណ៌សម្បុរ និងការតុបតែងខ្លួនមិនសូវស័ក្តិសម និងចុះសម្រុងជាមួយបេក្ខជនផ្សេងទៀត។​ក្នុងពេលនោះដែរ ដោយសារតែទឹកចិត្តអាណិតស្រលាញ់ និងឃើញថា លៀង ចាន់ឡា មានដុងសិល្បៈអាចបកស្រាយបទចម្រៀង បានយ៉ាងពីរោះរណ្ដំផង ស្រាប់តែមានសប្បុរសជនចិត្តធម៌ជាច្រើន បានចូលរួមជួយបំពេញកង្វះខាតរបស់នាង មានទាំងអ្នកជួយកែសម្រស់ឲ្យបានស្រស់ស្អាតជាងមុនថែមទៀតផង។អ្វីដែលពិសេស ស្រាប់តែប៉ុន្មានម៉ោងមុននេះ បេក្ខភាពកម្សត់រូបនេះ បានបើកបង្ហាញមុខមាត់ថ្មី អមមកជាមួយនឹងការរៀបចំខ្លួនក្នុងឈុតប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាតសមសួនតែម្តង។បន្ថែមពីនេះ លៀង ចាន់ឡា ត្រូវបានអ្នកឯកទេសផាត់មុខមួយរូប​ បានតុបតែងឲ្យសម្រស់នាង មើលទៅកាន់តែលេចធ្លោ និងផ្លាស់ប្ដូរប្លែកសឹងតែ១៨០ដឺក្រេ។យ៉ាងណាមិញ គ្រាន់តែឃើញរូបថត មុខមាត់ថ្មីរបស់ លៀង ចាន់ឡា ប៉ុន្មានសន្លឹកនោះភ្លាម មានប្រិយមិត្តជាច្រើន មើលមិនចង់ស្គាល់ និងបញ្ចេញមតិសរសើរមិនដាច់ពីមាត់នោះទេ ថែមទាំងមានចិត្តរំភើបជំនួសនាងទៀតផង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
លៀង ចាន់ឡា​ មិនទាន់កែ
លៀង ចាន់ឡា​ មិនទាន់កែ
មុខមាត់ថ្មីរបស់លៀង ចាន់ឡា​
មុខមាត់ថ្មីរបស់ លៀង ចាន់ឡា​
មុខមាត់ថ្មីរបស់ លៀង ចាន់ឡា​
មុខមាត់ថ្មីរបស់ លៀង ចាន់ឡា​