ស្អាតហើយចិត្តល្អទៀត! IU បរិច្ចាគប្រាក់១០លានវ៉ុន ដើម្បីជួយចាស់ជរា

កូរ៉េខាងត្បូង៖ តារាចម្រៀងទោលល្បីឈ្មោះប្រចាំប្រទេសកូរ៉េ IU ត្រូវបានគ្រប់គ្នាទទួលស្គាល់ថា នាងជាតារាស្រីដែលមានចិត្តសប្បុរសធម៌ តែងតែជួយដល់កេ្មងៗ និងអ្នកដែលទីទ័លលំបាកជានិច្ច។ ជាក់ស្តែង កាលពីថ្ងៃទី០៨ ខែសីហា កន្លងទៅនេះ មានសេចក្តីរាយការណ៍មួយរបស់ប្រទេសកូរ៉េបានឲ្យដឹងថា តារាស្រីវ័យ២៦ឆ្នាំរូបនេះ បានបរិច្ចាគប្រាក់ផ្ទាល់ខ្លូនចំនួន ១០លានវ៉ុន (ឬប្រហែល ៨ ៣០០ដុល្លារអាមេរិក) ដើម្បីជួយទៅដល់ចាស់ជរាដែលមានភាពខ្វះខាត នៅក្នុងកំឡុងពេលរដូវក្តៅនេះ។ គួរឲ្យដឹងផងដែរថា IU បានធ្វើការបរិច្ចាគបែបនេះរយៈពេល៤ឆ្នាំជាប់គ្នាមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៦ មកម៉្លេះ។ ជាមួយគ្នានេះដែល ចំពោះថវិកាដែលនាងបានបរិច្ចាគត្រូវបានខាងក្រុមការងារ ទិញជាភួយសាច់ត្រជាក់ដើម្បីចែកជូនដល់ចាស់ជរាចំនួន១០០នាក់ ដើម្បីប្រើប្រាស់នៅក្នុងរដូវក្តៅនេះផងដែរ៕
IU
IU
IU
IU
IU