ជឿអត់? ហ្វេនតាមថតរូបជាមួយនាងនី (តូតា) ដល់ប្រាសាទនៅសៀមរាប ពេលនាងស្លៀតឈុតប្រពៃណីមួយនេះ! (មានវីដេអូ)

សៀមរាប៖ ពិតជាស្រស់ស្អាតរបស់គេមែន បែបនេះហើយទើបកញ្ញា ម៉ាក សែនសូនីតា (តូតា) ឬតួរាជនីក្នុងរឿងភាគដ៏ល្បីល្បាញរឿង «កូនពស់កេងកង» ដែលកំពុងតែចាក់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ មានអ្នកគាំទ្រស្វាត់ស្វែងតាមថតរូបជាមួយនាងរហូតដល់ប្រាសាទបាគង ខេត្តសៀមរាប ពេលដែលនាងកំពុងតែថតរូបក្នុងឈុតប្រពៃណីដ៏ស្រស់ស្អាតឲ្យ ស្លាបពេជ្រ សំអាងការ។ 
អ្នកគាំទ្រសុំកញ្ញា តូតា ថតរូប
ក្រៅពីការចោមរោមយ៉ាងកុះករពេញប្រសាទដែលធ្វើឲភ្ញៀវទេសចរទាំងខ្មែរ ទាំងបរទេសនាំគ្នាឆ្ងល់ និងសុំថតនោះ ក៏មានការសរសើរមិនដាច់ពីមាត់ទៅលើការតុបតែងមុខ និងសក់ ព្រមទាំងឈុតប្រពៃណីរបស់កញ្ញាតូតា ដែលមានពណ៌ស្វាយ បែបកបិទ និងដៃវែងដ៏ស្រស់ស្អាត និងប្លែកបែបរមទម្យ ថ្លៃថ្នូរ ខុសពីឈុតប្រពៃណីទូទៅ ដែលឈុតដ៏ស្រស់ស្អាតនេះផងដែរ គឺជាឈុតក្នុងរដូវកាលថ្មីនេះរបស់ ស្លាបពេជ្រ សំអាងការ។ សូមបញ្ជាក់ផងដែរថា ស្លាបពេជ្រ សំអាងការ គឺទើបតែប្រែឈ្មោះមកពីភាសាបរទេស ភ្លីមឌីយ៉ាម៉ង់ ដែលប្រហែលជាប្រិយមិត្តនារីៗជាច្រើនធ្លាប់ស្គាល់រួចទៅហើយ ប៉ុន្ដែការប្រែឈ្មោះជាភាសាជាតិនេះគឺដោយសារម្ចាស់សំអាងការលោក ហេង រត្ន័មុនី និងភរិយាលោកស្រី ម៉ុច លាងអេង ស្រលាញ់វប្បធម៌ខ្មែរ និងចង់អភិរក្សភាសាជាតិ មិនមែនជាការផ្លាស់ប្ដូរម្ចាស់អ្វីឡើយ ហើយបើនិយាយពីផ្នែកសេវាកម្ម គឺពង្រឹងឲ្យកាន់តែល្អប្រសើរជាងមុនទៀតផង។ ក្រៅពីកញ្ញា តូតា ក៏មានការចូលរួមដោយតារាកិត្តិយសពីររូបទៀតថត គឺកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និង ហេង ចន្ថា ដែលសុទ្ធតែស្រស់បំព្រងដូចៗគ្នា ហើយលេងស្ទាយប្លែកៗគ្នា ម្នាក់មួយឈុតៗ មួយពណ៌ៗ ដែលកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានស្លៀកឈុតពណ៌មាសដ៏លឿងឆ្អិនឆ្អៅ ដ៏មានអំណាចបែបម្ចាស់ក្សត្រី ហើយបានលេងស្ទាយ៍ថតជាមួយតោថ្មដ៏ប្លែក រីឯកញ្ញា ហេង ចន្ថា វិញក៏បានលេងស្ទាយ៍ដ៏ទន់ភ្លន់បែបកិន្នរលើប្រាង្គប្រាសាទបុរាណជាមួយនឹងឈុតប្រពៃណីពណ៌បៃតងដ៏បំព្រង និងទន់ភ្លន់គួរឲ្យទាក់ភ្នែក ដិតអារម្មណ៍របស់នាងផងដែរ។ និយាយទៅលេងស្ទាយ៍មិនឲ្យចាញ់គ្នាតែម្ដងហើយសុទ្ធតែស្អាតម្យ៉ាងម្នាក់។
កញ្ញា តូតា
កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា តូតា និរ័ត្ន និងចន្ថា
តារាៗថតរូបឱ្យសំអាងការស្លាបពេជ្រ
តារាៗថតរូបឱ្យសំអាងការស្លាបពេជ្រ
កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន និងអ្នកគាំទ្រ
ឈុតប្រពៃណីដ៏ស្រស់ស្អាតទាំងអស់នេះ និងជាច្រើនទៀតនឹងមានក្នុងរដូវកាលថ្មីនៅ ស្លាបពេជ្រ សំអាងការ រីករាយទស្សនាវីដេអូក្រៅឆាក និងឈុតស្អាតៗជាច្រើនទៀតក្នុងវីដេអូខាងក្រោម៖សម្រាប់សេវាកម្ម ស្លាបពេជ្រ សំអាងការ សូមចូលទៅកាន់: https://www.facebook.com/slarbpichweddingplanner/ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 012 789 077៕