កិច្ចបញ្ចប់នៃពិធីបុណ្យសពឪពុក Toni និងគ្រួសារ ស្រាប់តែលេងស្ទីលថតរូបបែបនេះតែម្ដង

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងប្រុសរូបសង្ហា លោក Toni បានជួបទុក្ខយ៉ាងធំ ដោយឪពុកជាទីគោរពស្រលាញ់របស់លោក បានលាចាកកាលពីដើមខែសីហានេះ បណ្ដាលឲ្យសមាជិកក្រុមគ្រួសារមានការសោកស្ដាយជាខ្លាំង។យ៉ាងណាមិញ សម្រាប់ពិធីបុណ្យសពឪពុករបស់តារាប្រុស លោក Toni ក៏ឃើញថា បានរៀបចំយ៉ាងអធិកអធមជាខ្លាំង ដោយនេះក៏ស័ក្តិសមទៅតាមមុខមាត់នៃគ្រួសាររបស់តារារូបនេះផងដែរ។ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ ក៏ត្រូវជាថ្ងៃបញ្ចប់នៃពិធីបុណ្យសពរបស់ឪពុកតារាប្រុសរូបនេះ ដោយក្រុមគ្រួសារ និងសាច់ញាតិជាច្រើន បាននាំគ្នាយកធាតុទៅបណ្ដែតនៅក្នុងទន្លេ ដើម្បីជាការបញ្ចប់កិច្ចទៅតាមទំនៀមទំលាប់។ក្រោយពេលបញ្ចប់ពិធីទាំងមូល ក្នុងនោះអ្វីដែលធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ជាខ្លាំងនោះ គឺគេបានឃើញតារាប្រុសរូបនេះ បងប្អូនស្រីទាំងពីរ និងម្ដាយរបស់លោក បានថតរូបភាពជុំគ្នាប៉ុន្មានសន្លឹក ជាមួយនឹងរូបថតសពឪពុក បែបសប្បាយរីករាយ ដោយនេះជារឿងមួយដែលប្លែក​ និងបានធ្វើឲ្យមហាជនងឿងឆ្ងល់គ្រប់គ្នាតែម្ដង៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
Toni
Toni
Toni
Toni និងគ្រួសារ
បងស្រី Toni
បងស្រី Toni
Toni និងគ្រួសារ
Toni និងគ្រួសារ
Toni និងគ្រួសារ